Mercedes-Benz ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ដែលបង្កើតឡើងនៅឆ្នាំ ១៩២៦ អាចរកប្រាក់ចំណេញបានជាមធ្យម ៣៣៩ ដុល្លារក្នុងមួយវិនាទី។
នេះស្មើនឹងជាមធ្យម ២០ ៣១០ ដុល្លារក្នុងមួយនាទី និង ១ ២១៨ ៦៥៦ ដុល្លារក្នុងមួយម៉ោង ហើយបើគិត ២៤ ម៉ោង ទទួលបានប្រាក់ចំណេញ ២៩ ២៤៧ ៧៤៣ ដុល្លារ។ នេះបើផ្អែកតាម Staveley Head ក្រុមហ៊ុនផ្ដល់ធានារ៉ាប់រងរថយន្តមានមូលដ្ឋាននៅអង់គ្លេស។
Staveley Head បានពិនិត្យមើលលើហិរញ្ញវត្ថុរបស់ម៉ាករថយន្តល្បីៗចំនួន ១៤ រួមមាន Mercedes-Benz។ គេបានប្រើប្រាស់នូវលុយចំណេញជាសកលលោកប្រចាំឆ្នាំរបស់ Mercedes ប្រចាំឆ្នាំ ២០១៧។
ពេលមើលលើប្រាក់ចំណូលវិញ ក្នុងមួយម៉ោងជាមធ្យម Mercedes-Benz រកបាន ១២ ៥៣៥ ២០០ ដុល្លារ និងជាង ៣០០ លានដុល្លារក្នុងមួយថ្ងៃ។ ក្រុមហ៊ុននេះអាចលក់រថយន្តបាន ៥ គ្រឿងក្នុងមួយនាទី និងលក់បាន ៧ ២០០ គ្រឿងក្នុងមួយថ្ងៃ៕