ដើម្បីតម្រូវការអតិថិជន! Cadillac អះអាងថាខ្លួននឹងផលិតឡានអគ្គិសនី Lyriq ឲ្យបានរហូតដល់ ២០ម៉ឺនគ្រឿង ជារៀងរាល់ឆ្នាំ

[បរទេស] ក្រុមហ៊ុន Cadillac បាននិយាយថាខ្លួនមានសម្ថភាពក្នុងការផលិតរថយន្តអគ្គិសនី Lyric របស់ខ្លួនចំនួន ២០០ ០០០គ្រឿងជារៀងរាល់ឆ្នាំ។

សម្រាប់ការផលិតដំបូងនៃរថយន្តត្រូវបានធ្វើឡើងនៅរោងចក្រ Spring Hill Assembly របស់ខ្លួន ដែលជារោងចក្រមួយផលិតនូវម៉ូឌែល XT5, XT6 និង GMC Acadia។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយចំនួននៃតម្រូវការដ៏ច្រើននេះ អនុប្រធានក្រុមហ៊ុន Cadillac បានលើកឡើងថា៖ យើងកាន់តែទទួលបាននូវភាពមានរីកលូតលាស់ជាលំដាប់ ហើយយើងត្រូវមានសម្ថភាពក្នុងការបត់បែនទៅតាមតម្រូវការនៃអតិថិជន ហើយចំនួននៃតម្រូវការរបស់អតិថិជនទៅលើរថយន្ត Lyric គឺមានចំនួនច្រើនណាស់។ បន្ថែមពីនេះ អគ្គនាយកនៃក្រុមហ៊ុន GM លោក Mark Reuss ក៏បានបន្ថែមផងដែរថា៖ ក្រុមហ៊ុនក៏មានគម្រោងក្នុងការចាប់ផ្តើមផលិតនូវរថយន្តអគ្គិសនីផ្សេងទៀតនៅរោងចក្រ Spring Hill Assembly ដើម្បីឆ្ពោះទៅមុខបន្ថែមទៀតផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុន Cadillac បានធ្វើការបង្ហាញថារថយន្ត Lyric មានចំនួនអ្នកកក់ប្រហែលចំនួន ២៤០ ០០០គ្រឿងរួចហើយ ប៉ុន្តែមិនទាន់ដឹងនៅឡើយទេថា ក្នុងចំនោមនេះមានចំនួនប៉ុន្មានគ្រឿងត្រូវបានម្ចាស់ដកលុយទិញនៅឡើយនោះទេ។

លើសពីនេះ ក្រុមហ៊ុន GM បានប្តេជ្ញាថានឹងវិនិយោគ ២ពាន់លានដុល្លារនៅក្នុងរោងចក្រ Spring Hill ស្របពេលដែលខ្លួននឹងចាប់ផ្តើមផលិតម៉ូដែលអគ្គិសនីកាន់តែច្រើន។ ក្រុមហ៊ុនក៏កំពុងធ្វើការជាមួយនឹងក្រុមហ៊ុន LG Energy Solution ហើយកំពុងវិនិយោគ ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតកោសិកាថ្ម Ultium នៅជិតរោងចក្រនោះ។

រថយន្ត Cadillac Lyric ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងរបស់ GM ឈ្មោះថា Ultium BEV3 និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១​ ដែលអាចផលិតកម្លាំងសរុបបាន ៣៤០សេះ និងបញ្ជូនថាមពលទៅកាន់កង់ក្រោយ។ សម្រាប់ថាមពលម៉ូទ័រនេះវាទទួលបានជំនួយពីអាគុយទំហំ ១០០,៤គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់រថយន្តនូវចំងាយបើកបរ ៤៨៣គីឡូម៉ែត្រនៅពេលសាកពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម