ដើម្បីធ្វើរឿងមួយនេះ Honda ហ៊ានចំណាយលើទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារ

[ទីផ្សរបរទេស] ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារដើម្បីសិក្សាស្រាវជ្រាវ និងការអភិវ្ឍន៍រយៈពេល ១០ ឆ្នាំខាងមុខ ដែលក្រុមហ៊ុននេះមានបំណងបញ្ចេញរថយន្តអគ្គិសនីជាង ៣០ ម៉ូឌែលទូទាំងពិភពលោកនៅឆ្នាំ ២០៣០។

ជាមួយគ្នានេះដែលគោលបំណងរបស់ក្រុមហ៊ុន Honda បានធ្វើការបង្ហាញជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តកើនទ្បើងនៅក្នុងទីផ្សាររបស់ខ្លួនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនី។ ខណៈដែលក្រុមហ៊ុន Honda នេះបានខានបង់នឹងការធ្លាក់ចុះនៅពីក្រោយការប្រកួតប្រជែងជាមួយនឹង Tesla ឬសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លៃងការណ៌របស់ក្រុមហ៊ុន Honda បានបញ្ជាក់ថាខ្លួននឹងគ្រោងផលិតរថយន្តអគ្គិសនីចំនួន ២ លានគ្រឿងក្នុងមួយឆ្នាំនៅ ២០៣០។ ហើយការវិនិយោគនេះគឺផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាអគ្គិសនី និង Software ។ ហើយក្រុមហ៊ុន Honda បានបន្តទៀតថាទឹកប្រាក់ប្រមាណជាង ៣៤ ពាន់លានដុល្លារ និងចំណាយលើខ្សែសង្វាក់មួយសម្រាប់ការផលិតអាគុយ (Solid-State Batteries) ដែលនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម