ដៃគូប្រជែងភីកអាប់ Tesla Cybertruck របស់ GMC ចេញលក់ជាផ្លូវការតម្លៃក្រោម ១០មុឺនដុល្លារ

[បរទេស] បន្ទាប់ពីដាក់បង្ហាញខ្លួនជាផ្លូវការកាលពី ២ឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali Edition ស៊េរីឆ្នាំ ២០២៣ ដែលមានតម្លៃលក់ចាប់ពី ៩៧ ៥០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ភីកអាប់អគ្គិសនីសុទ្ធនេះ​ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយមអាគុយ Ultium Battery អាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC កម្លាំងរហូលដល់ ៣៥០ គីឡូវ៉ាត់ ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រ ជាមួយសមត្ថិភាពអូសសណ្តោង ៤ ៣០៩ គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៥៩០ គីឡីក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Sierra EV Denali Edition 1 ផ្នែក​ខាង​ក្រៅ​បំពាក់​ជាមួយប៉ាណាខាងមុខ​បិទ​ជិត ដែលមានភ្លើងបំភ្លឺជុំវិញ និងឡូហ្គោ GMC ត្រូវបានអមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានរាងជា 7-shaped ដែលស្ថិតនៅពីលើចង្កៀងមុខមានមុខងារបំភ្លឺផ្លូវតាមចលនា, កាងខាងមុខទំហំធំ ថាសកង់ស្ព័រទំហំ ២៤ អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣៥ អ៉ីញ, ចង្កៀងក្រោយប្រភេទ LED រចនាថ្មី និងកាងខាងក្រោយជាមួយនឹងឈ្នាន់ជើងនៅខាងជ្រុង។

ចំពោះផ្នែកខាងក្នុងមានរន្ធម៉ាស៊ីនត្រជាក់រាងស្លីម, កុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និង អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៉ីញ រួមបញ្ចូលនៅប្រព័ន្ធ Google integration, អេក្រង់បង្ហាញលើកញ្ចក់ Heads-Up display ទំហំ ១៤ អ៊ីញ, កន្លែងសាកថ្មឥតខ្សែជាមួយនឹងបាតឈើ, ឧបករណ៍បំពងសំលេងម៉ាក BOSE ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម