ក្រុមហ៊ុន General Motor ចង់ចាប់ផ្តើមលក់រថយន្ត SUV ខ្នាតធំរបស់ខ្លួននៅក្នុងប្រទេសចិន ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ដោយសង្ឃឹមថារថយន្តប្រភេទ Flagship ទាំងនេះនឹងជួយឲ្យចំនួនលក់កាន់តែប្រសើរ នៅក្នុងទីផ្សាររថយន្តធំបំផុតលើពិភពលោក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា GM គ្រោងនាំយករថយន្ត Chevrolet Tahoe និង Chevrolet Suburban ទៅលក់នៅទីនោះ ក៏ដូចជា Cadillac Escalade និង GMC Yukon Denali ផងដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើកំពុងតែបង្អួតរថយន្តទាំងប៉ុន្មានម៉ូដែលខាងលើ នៅឯកម្មវិធី China International Import Expo (CIIE) ក្នុងទីក្រុងសៀងហៃ។
គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ នេះ រថយន្ត SUV ខ្នាតមធ្យមរបស់ GM ដោយក្នុងនោះមានម៉ាក Buick និង Cadillac បានជួយឲ្យចំនួនលក់នៅក្នុងប្រទេសចិនរបស់ពួកគេ កើនឡើងរហូតដល់ទៅ ១២% ឯណោះ៕