Chevrolet Tahoe ឆ្នាំ២០២១ កែជាឡានប៉ូលីស ឡូយកប់ហ្មង!

រថយន្ត Chevrolet Tahoe ឆ្នាំ២០២១ ទើបតែបង្ហាញខ្លួនថ្មីៗប៉ុណ្ណោះ ដោយទទួលបានការឌីហ្សាញថ្មីយ៉ាងស្រស់ស្អាត។ ឥឡូវនេះក្រុមហ៊ុន Chevrolet បានបង្ហាញរថយន្ត Tahoe ថ្មីសម្រាប់ប៉ូលីស ហៅថា Tahoe Police Pursuit Vehicle (PPV)។

ថ្វីបើរូបរាងមិនខុសពី Taheo ធម្មតា ប៉ុន្តែ Tahoe Police Pursuit Vehicle នេះបានបន្ថែមគ្រឿងតុបតែងពេញតួខ្លួន ដូចជា របាំងការពារកាងមុខ, ភ្លើងស៊ីរ៉ែន, របាំងការពារបាតក្រោមខាងមុខ និង យ៉ាន់ ២០អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chevrolet Tahoe Police Pursuit Vehicle នេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ V8 មានកម្លាំង ៣៥៥សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធប៉ុងពីរ។ វាអាចអូសសណ្តោងបានរហូតដល់ទៅទម្ងន់ ៣ ៧០០គីឡូក្រាមឯណោះ។

គួរឲ្យដឹងថា SUV ប្រាប់ប៉ូលីសនេះនឹងមានលក់ចាប់ពីដើមឆ្នាំក្រោយ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម