[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ត្រូវបានបង្ខំផ្អាកការផលិតរថយន្ត Bronco ដោយសារតែបញ្ហាផ្គត់ផ្គង់ដែលបណ្តាលមកពីកង្វះខាតបន្ទះឈីប។ កង្វះខាតនេះក៏បានរំខានដល់ការផលិតម៉ូដែល Ford ផ្សេងទៀតដូចជា F-150 និងម៉ូដែលពេញនិយមផ្សេងទៀតផងដែរ ។ ក្នុងនោះរោងចក្រផលិតកម្ម៤ផ្សេងគ្នា យ៉ោងហោចណាស់រថយន្ត ៨ផ្សេងគ្នានឹងរងផលប៉ះពាល់។
នោះរួមមានរោងចក្រត្រាក់ទ័រ Cuautitlan នៅប្រទេសម៉ិកស៊ិកកូ ដែលផលិតរថយន្តអគ្គិសនី Mustang Mach-E ដ៏ពេញនិយម។ ក្រុមហ៊ុន Ford បាននិយាយកាលពីដើមឆ្នាំនេះថា តម្រូវការដ៏ច្រើនសម្រាប់ Mach-E ហើយថាពួកគេនឹងធ្វើការយ៉ាងសកម្មដើម្បីបង្កើនទិន្នផលផលិតកម្ម ដូច្នេះនេះត្រូវតែជាការខកចិត្តមួយសម្រាប់ម៉ាកយីហោ និងសម្រាប់អតិថិជន។ គួរឲ្យសោកស្តាយ នេះមិនមែនជាម៉ូដែលដ៏ពេញនិយមតែមួយគត់ដែលត្រូវបានប៉ះពាល់នោះទេ។
ក្នុងនោះ រោងចក្រ Dearborn Truck ដែលទទួលខុសត្រូវចំពោះរថយន្តភីកអាប់ F-150 ហើយរថយន្តនេះនឹងត្រូវកាត់បន្ថយការផលិតផងដែរ។ ខណៈរថយន្តផ្សេងទៀតដែលរងផលប៉ះពាល់រួមមាន red-hot Bronco, Ranger និង Explorer ជាដើម។ យោងតាមគេហទំព័រ AutoForecast Solutions ថា ក្រុមហ៊ុន Ford បានបាត់បង់ផលិតកម្មដែលបានគ្រោងទុកជាង ៤៨,០០០ គ្រឿងរួចហើយនៅអាមេរិកខាងជើងក្នុងឆ្នាំនេះ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យ Kelli Felker បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ The Detroit News ថា “កង្វះខាតបន្ទះឈីប នៅតែបន្តប៉ះពាល់ដល់រោងចក្រនៅអាមេរិកខាងជើងរបស់ Ford រួមជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មផ្សេងទៀតនៅជុំវិញពិភពលោក”៕