
ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ភ្នំពេញ កម្ពុជា–ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលំដាប់ពិភពលោក BYD បានសហការជាមួយ Harmony Auto ដែលជាអ្នកចែកចាយផ្តាច់មុខនៅកម្ពុជា ដើម្បីប្រកាសជាផ្លូវការអំពីការPre-orderនិងចន្លោះតម្លៃPre-order នៃម៉ូឌែលថ្មីចំនួនពីរ BYD Sealion 5 និង ATTO 2។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចកក់រថយន្តតាមរយៈអ្នកចែកចាយផ្លូវការ Harmony Auto ដើម្បីទទួលបានបទពិសោធន៍បច្ចេកវិទ្យារថយន្តអគ្គិសនីដ៏ឈានមុខគេ និងបទពិសោធន៍បើកបរដ៏អស្ចារ្យពី BYD។
ការប្រកាសតម្លៃPre-order – តម្លៃដ៏ល្អម្រាប់អតិថិជន
តម្លៃនៃម៉ូដែលទាំងពីរដែលដាក់Pre-order ស្ថិតក្នុងចន្លោះពី៖
BYD Sealion 5: មានតម្លៃលក់ចាប់ពី 26,XXX – 28,XXX ដុល្លារ
BYD ATTO 2: មានតម្លៃលក់ចាប់ពី 21,XXX – 23,XXX ដុល្លារ
ម៉ូឌែលទាំងពីរបានបង្ហាញខ្លួនជាមួយតម្លៃប្រកួតប្រជែងល្អខ្លាំង ដើម្បីផ្តល់ជម្រើស តម្លៃប្រកួតប្រជែងកាន់តែប្រសើរជាងមុនសម្រាប់អតិថិជនកម្ពុជា ។
ការបង្ហាញខ្លួនដំបូងនៅពិព័រណ៍រថយន្តខែមីនា – កុំភ្លេចចូលរួម!
BYD Sealion 5 និង ATTO 2 នឹងបង្ហាញខ្លួនជាផ្លូវការនៅ ពិព័រណ៍រថយន្ត Sen Sok ដែលនឹងប្រារព្ធឡើងថ្ងៃទី ១-២ ខែមីនា ឆ្នាំ ២០២៤ ។
អតិថិជននឹងមានឱកាសឃើញដោយផ្ទាល់នូវការរចនាដ៏ទាក់ទាញ និងបច្ចេកវិទ្យានិងការឆ្នៃប្រឌិតឈានមុខគេពី BYD។ សូមអញ្ជើញមកទស្សនា និងដើម្បីជាសក្ខីភាពនៃពេលវេលាដ៏រំភើបមួយនេះ។
ខ្លាំងជាងគេក្នងកម្រិតតែមួយ តម្លៃប្រកួតប្រជែងល្អដាច់គេ!
🚗 BYD Sealion 5: ជាប្រភេទម៉ូឌែលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យា DMI Super Hybrid ដែលអាចបើកបរដោយប្រើសាំងក៏បាន អគ្គិសនីក៏បាន។ អាចបើកបរបាន ឆ្ងាយដូចរថយន្តប្រើសាំង សន្សំសំចៃដូចរថយន្តអគ្គិសនី ។ មិនថាជាការធ្វើដំណើរក្នុងទីក្រុង ឬការធ្វើដំណើរឆ្ងាយនោះទេ Sealion 5 អាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃថាមពលដ៏ខ្លាំងក្លា និងការប្រើប្រាស់សាំងទាបបំផុតដោយលែងបារម្ភពីការបើកបរផ្លូវឆ្ងាយ។
⚡ BYD ATTO 2: ជាប្រភេទម៉ូឌែលរថយន្តអគ្គិសនីសុទ្ធ ដែលមានសមត្ថភាពបើកបរបានឆ្ងាយ មានបច្ចេកវិទ្យាឆ្លាតវៃ និងការរចនាទាន់សម័យ ក្លាយជាគោលដៅក្នុងចំណោមរថយន្តកម្រិតតែមួយ ។ វាមិនត្រឹមតែមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសន្សំសំចៃដល់អតិថិជនយ៉ាងច្រើន។
កាន់តែធំ កាន់តែខ្លាំង កាន់តែសន្សំសំចៃ តម្លៃប្រកួតប្រជែងកាន់តែល្អ
នៅកម្រិតទីផ្សារតែមួយ ម៉ូឌែលទាំងពីរនេះ ជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដោយមានទំហំធំជាងមុន កំលាំងខ្លាំងជាងមុន សន្សំសំចៃជាងមុននិងតម្លៃប្រកួតប្រជែងល្អ, មិនថាការធ្វើដំណើរលក្ខណៈគ្រួសារ ឬការបើកបរផ្ទាល់ខ្លួន Sealion 5 និង ATTO 2 អាចបំពេញតម្រូវការជាច្រើនរបស់អ្នកប្រើប្រាស់សម្រាប់ ទំហំខាងក្នុង សមត្ថភាព សន្សំសំចៃ និងគុណភាព ដោយកំណត់ឡើងវិញនូវស្តង់ដារសម្រាប់រថយន្តអគ្គិសនី ។
ម៉ូឌែលរថយន្តជាប់ក្នុងតារាងកំពូល Pre-order ក្នុងតម្លៃពិសេស!
ក្នុងនាមជារថយន្តអគ្គិសនីក្នុងតារាងកំពូលដ៏សំខាន់នាពេលអនាគតរបស់ BYD, Sealion 5 និង ATTO 2 បន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីរបស់កម្ពុជា ជាមួយនឹងកម្លាំងបច្ចេកវិទ្យាឈានមុខគេ និងកំលាំងផលិតផលដ៏ល្អឥតខ្ចោះ។ លើកនេះ BYD បានសហការជាមួយក្រុមហ៊ុន Harmony Auto ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់កម្ពុជានូវការបញ្ចុះតម្លៃជាមុន និងចេញតម្លៃកានតែប្រកួតប្រជែងបន្ថែមទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាន់តែច្រើនអាចក្លាយជាមនុស្សដំបូងគេដែលបានទទួលបទពិសោធន៍បច្ចេកវិទ្យារថយន្តអគ្គិសនី BYD ដ៏ឈានមុខគេលើពិភពលោក។
កូតានៃការ Pre-orderមានចំនួនកំណត់ ចាប់យកឱកាសនេះអោយបានទាន់ពេល ដោយកក់ពីឥឡូវនេះទៅ!
ធានារយៈពេលវែងរហូតដល់ ៨ ឆ្នាំ ឬ ១៦០ ០០០ គីឡូម៉ែត្រ, ប្រើប្រាស់រថយន្តដោយគ្មានការបារម្ម
BYD ផ្តល់នូវការធានាបន្ថែមរយៈពេល ៨ឆ្នាំ ឬ ១៦០ ០០០ គីឡូម៉ែត្រ សម្រាប់ Sealion 5 និង ATTO 2 ដែលគ្របដណ្តប់យ៉ាងពេញលេញនូវគ្រឿងបន្លាស់ស្នូល និងធានាថាអតិធិជនអាចប្រើប្រាស់យានយន្តដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មប្រកបដោយការគិតគូរដល់អ្នកប្រើប្រាស់ផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់បណ្តាញផ្លូវការរបស់ BYD ដើម្បីពិគ្រោះយោបល់!
តម្លៃផ្លូវការរបស់ BYD Sealion 5 និង ATTO 2 នឹងត្រូវបានប្រកាសនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ក្នុងនាមជាភ្នាក់ងារ និងអ្នកចែកចាយផ្តាច់មុខរបស់ BYD នៅកម្ពុជា Harmony Auto មានភ្នាក់ងារ និងសិទ្ធិចែកចាយផ្តាច់មុខដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ហើយនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាកម្មប្រឹក្សាការទិញរថយន្តយ៉ាងពេញលេញ និងការមានការគាំទ្រសេវាកម្មក្រោយពេលលក់។
អតិថិជនអាចទៅកាន់ BYD Showroom ដែលទទួលសិទ្ធិពី Harmony Auto នៅទីតាំងខាងក្រោមសម្រាប់ការប្រឹក្សា ឬកក់រថយន្ត៖
- 1. BYD 6A Chroy Changva 4S Center (100m from Chroy Changva Bridge)
- 2.BYD City Mall Showroom (Street 217, opposite City Mall Market)
- 3. BYD Chip Mong Mall 271 Showroom (Street 271, 2nd Floor, Chip Mong Shopping Mall)
- 4.BYD Monivong Showroom (Street 93, corner of Street 322, Boeung Keng Kang 1)
- 5. BYD Chbar Ampov NR1 Showroom (National Road No.1, 16f, Street 361, Phnom Penh)
- 6. BYD ORKIDE Showroom (Street 2004, Sleng Roleung Village, Ou Baek K’am, Sen Sok District)