តង់តម្លៃ ៣៥០០ដុល្លារ ប្រែឡាន Land Rover Defender ទៅជាផ្ទះ

Land Rover និង Autohome បាន​បង្កើត​នូវ​​តង់​ដាក់​លើ​ដំបូល​ពិសេស​សម្រាប់​រថយន្ត Defender ស៊េរី​ថ្មី អាច​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​ដំណើរ​រុករក​ដោយ​មិន​បាច់​បារម្ភ​​អំពី​កន្លែង​ស្នាក់​នៅ។

​តង់​ពិសេស​នេះ​មាន​ដាក់​នៅ​ក្នុង​​ប្រអប់​ដែល​មាន​ទម្ងន់​ស្រាល ហើយ​វា​អាច​ពន្លា​ចេញ​បាន​​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​នៅ​ផ្នែក​ខាង​ក្រោយ។ តង់​នេះ​មាន​ច្រក​អាច​ចេញ​ចូល​បាន​ទាំង​សង​ខាង ហើយ​អាច​​ល្មម​សម្រាប់​មនុស្ស​ធំ​ពីរ​នាក់ ដែល​ក្នុង​នោះ​មាន​កម្រាល​ក្រាល​យ៉ាង​​ប្រណីត មាន​មក​ជា​មួយ​ខ្នើយ​កើយ និង​មាន​អំពូល​ភ្លើង LED ពី​ក្នុង​ផង​ដែរ។ ភ្ជាប់​មក​ជា​មួយ​តង់​នេះ​គឺ​មាន​នូវ​ជណ្ដើរ​អាលុយមីញ៉ូម​​ដែល​អាច​រក្សា​ទុក​ក្នុង​កាបូប​ក្នុង​តង់​ប្រសិន​បើ​មិន​​ត្រូវ​ការ​ប្រើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេល​ពន្លា​ចេញ​ទៅ​ តង់​នេះ​មាន​ប្រវែង ២,៣ម៉ែត្រ មាន​ទទឹង​ ១,៣ម៉ែត្រ និង​មាន​កម្ពស់ ១,៥ម៉ែត្រ។ តង់​នេះ​មាន​ដាក់​លក់​តាម​ហាង​លក់​រថយន្ត​ Land Rover ឬ​តាម​រយៈ​វិបសាយ​ Autohome ដែល​មាន​តម្លៃ​ប្រមាណ ៣ ៤៦០​ដុល្លារ មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ពន្ធ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម