តម្លៃលក់ Kia EV5 ស៊េរីថ្មីចុងក្រោយ នៅប្រទេសចិន ទាបជាង Tesla Model Y ជិត ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Kia EV5 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV អគ្គិសនីសុទ្ធ មានតម្លៃចាប់ពី ២០ ៩០០ ដុល្លារ ដល់ ២៤ ៤០០ សម្រាប់ម៉ូដែលខ្ពស់ជាគេ ដែលជាតម្លៃទាបស្ទើតែពាក់កណ្តាលរថយន្ត Tesla Model Y ដែលមានតម្លៃលក់ ៣៧ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឺង E-GMP platform ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គូបជាមួយអាគុយ LFP Blade battery របស់ BYD ទំហំ ៦៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣០៩  សេះ ផ្គូបជាមួយអាគុយ LFP Blade battery របស់ BYD ទំហំ ៨៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

រថយន្ត Kia EV5 ត្រូវបានបំផុសគំនិតក្នុងការរចនាចេញពីបងប្រុសធំ Kia EV9 មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ជាមួយនឹងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដោយទំហំ​នេះ​ប្រហាក់ប្រហែលទៅ​​នឹងរថយន្ត Kia Sportage។ ការរចនានៅផ្នែកខាងក្នុង មានលក្ខណៈប្រហាក់ប្រហែលនឹង EV9 ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មី និងអេក្រង់កំសាន្ត touchscreen រួមចូលគ្នាជាអេក្រង់ភ្លោះ ព្រមទាំងអេក្រង់ទំហំ ៥ អ៉ីញសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម