[ទីផ្សារបរទេស] នាពេលកន្លងមកមានការលើកឡើងថារថយន្ត Ford Bronco បានជួយឲ្យ Ford ដណ្ដើមបានអតិថិជនពីរថយន្ត Jeep Wrangler។ ប៉ុន្តែតាមការសិក្សាថ្មីបង្ហាញថារថយន្ត SUV Off-Road មានការកើនឡើងទំហំទីផ្សារទៅវិញទេ។
ការសិក្សារបស់ S&P Global Mobility បានបង្ហាញថាខណៈពេលដែលចំនួនលក់របស់ Ford Bronco មានការកើនឡើងក្នុងរយៈពេល៩ខែចុងក្រោយ ចំនួនលក់របស់ Jeep Wrangler មិនបានធ្លាក់ចុះនោះទេ។ ត្បិតថា Bronco បានកើនឡើងចំណែកទីផ្សារដល់ ៦% ប៉ុន្តែ Jeep Wrangler នៅតែអាចរក្សាចំណែកបានចន្លោះពី ៧% ទៅ ៩% ។
នេះអាចបញ្ជាក់បានថាទីផ្សាររថយន្ត SUV Off-Road នៅតែមានចន្លោះដែលអាចកើនឡើងបាន ហើយវាអាចឲ្យ Jeep មានការទុកចិត្តបាន ព្រោះថារថយន្ត Wrangler មិនមានគូប្រកួតប្រជែងចំៗច្រើនឆ្នាំមកហើយ។
ទីផ្សាររថយន្តនេះដែរ ក៏កំពុងតែមានការសង្កេតយ៉ាងដិតដល់ពីសំណាក់ Volkswagen ថាតើវាមានទំហំធំកម្រិតណា។ កន្លងមក Volkswagen បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផលិតរថយន្ត SUV ផ្ដោតលើការ Off-Road តាមរយៈម៉ាក Scout៕