នាពេលថ្មីៗនេះ ក្រុមហ៊ុន Suzuki Thailand ទើបតែបានដាក់លក់រថយន្តប្រភេទ MPV ម៉ូដែល Ertiga ដែលបំពាក់កៅអីរហូតដល់ទៅ ៧។ រថយន្តនេះត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
Ertiga ជំនាន់ទី ២ នេះប្រើម៉ាស៊ីន និងគ្រោងឆ្អឹងថ្មី ព្រមទាំងការរចនាផ្នែកខាងក្រៅ និងខាងក្នុងឡើងវិញផងដែរ។ វាប្រើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១០៣ សេះ ដំណើរការដោយប្រអប់លេខអូតូ ៤ វគ្គ។
Ertiga ដែលប្រើគ្រោងឆ្អឹងថ្មីទម្ងន់ស្រាល “Heartect” ខាងលើ ចែកចេញជា ២ ម៉ូដែល គឺ GL មានតម្លៃ ៦៥៥ ០០០ បាត (២០ ៩០០ ដុល្លារ) និង GX មានតម្លៃ ៦៩៥ ០០០ បាត (២២ ២០០ ដុល្លារ)។ រថយន្ត Suzuki Ertiga គឺជាគូប្រជែងជាមួយរថយន្ត Honda Mobilio និង Toyota Avanza ដែលមានតម្លៃប្រហាក់ប្រហែលគ្នា៕