Suzuki Vitara ស៊េរីឆ្នាំ ២០២៤ អាប់ដេតបន្ថែម រួមទាំងជម្រើសម៉ាស៊ីនកូនកាត់ hybrid ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Vitara ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព សម្រាប់តែនៅទីផ្សារអឺរ៉ុបប៉ុណ្ណោះ ។

សម្រាប់ការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០២៤ នេះ ទទួលបានប៉ាណាទំហំធំជាងមុន កាងនៅផ្នែកខាងមុខឌីស្សាញឡើងវិញ និងអំពូលបំភ្លឺពេលថ្ងៃរាងស្លីមជាងមុន ព្រមទាំងថាសកង់ក៏ត្រូវបានឌីស្សាញថ្មីផងដែរ ។ លើសពីនេះ ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ក៏ត្រូវបានអាប់ដេតបន្ថែម និងបានធ្វើឲ្យប្រសើរឡើងនៅមុខងារជាច្រើនទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញថ្មី អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងបញ្ចូលនៅមុខងារដែលអាចបញ្ជាតាម smartphone ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន នៅតែប្រើប្រាស់ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១២៧ សេះ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។

លើសពីណេះ ទទួលបានជម្រើសម៉ាស៊ីនកូនកាត់ hybrid ថ្មី ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៣៤ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម