តើគួរលាងសម្អាតរថយន្តមុនចេញដំណើរផ្លូវឆ្ងាយដែរទេ?

ក្នុងឱកាសចូលឆ្នាំខ្មែរនេះ បងប្អូនប្រាកដជាមានគម្រោងទៅកម្សាន្តនៅតាមទីរមណីយដ្ឋានណាមួយជាមិនខាន ហើយភាគច្រើនទីកន្លែងទាំងនោះ សុទ្ធតែត្រូវជិះចូលតាមផ្លូវដីគ្រលុក ទើបទៅដល់។ អ៊ីចឹងបើមានគោលដៅទៅលេងទីនោះហើយ តើចាំបាច់ត្រូវលាងសម្អាតរថយន្តមុនចេញដំណើរដែរទេ?

ការពិតទៅ ទោះយើងត្រូវបើករថយន្តទៅកន្លែងណាក៏ដោយ ជាពិសេសទៅតំបន់ឆ្ងាយៗ គឺគួរលាងសម្អាតរថយន្តជាមុនសិន ដោយមានមូលហេតុដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. មើលឃើញខាងមុខ និងទិដ្ឋភាពខាងក្រៅរថយន្តបានច្បាស់ ដោយការសម្អាតកញ្ចក់រថយន្តទាំងមូល និងចង្កៀងមុខក្រោយផងដែរ។

២. មានអារម្មណ៍ផាកសុខភាពក្នុងពេលបើកបរ បន្ទាប់ពីបានបូមដីធូលី សម្អាតចេញពីកាប៊ីនរថយន្ត។

៣. បានសម្អាតចេញនូវសារធាតុមិនល្អនានាដែលប្រឡាក់តោងជាប់ជាមួយសាច់ថ្នាំរថយន្ត។

៤. ងាយស្រួលកត់សម្គាល់ពីការលេចជ្រាបទឹក ឬប្រេងនានា ប្រសិនបើបានលាងបាតក្រោម។

៥. បានបាញ់ជូតសម្អាតសំបកកង់ផងដែរ នឹងអាចឆ្កឹះក្រួស ឬថ្មតូចៗដែលនៅជាប់ក្រឡាកង់ កាត់បន្ថយហានិភ័យនៃការផ្ទុះកង់ពេលបើកបរ។

៦. បង្កើនភាពជឿជាក់លើខ្លួនឯង ដែលគេមើលមករថយន្តខ្លួនឃើញស្អាត ទោះជារថយន្តស៊េរីចាស់ ឬថ្មីក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម