ភាពស្រស់ស្អាតនៃការជ្រើសរើសពណ៌ផ្នែកខាងក្នុងនៃរថយន្តរបស់អ្នក កាន់តែមានភាពសំបូរបែប និងគ្មានដែនកំណត់ឡើយ។ ជាទូរទៅអតិថិជន អាចធ្វើការកែច្នៃលក្ខណៈពិសេសជាក់លាក់ណាមួយ ទៅលើរថយន្តដោយជ្រើសរើសនូវការបំពាក់ផ្សេងៗគ្នា ទាំងពណ៌ វត្ថុធាតុដើម និងប្រភេទរបស់វាផងដែរ។ ការជ្រើសរើសពណ៌ ឬប្រភេទកាំម៉ាញីទាន់សម័យ អាចធ្វើអោយរថយន្តរបស់អ្នកកាន់តែមានតម្លៃថ្លៃជាងមុន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជម្រើសនៃការលេងម៉ូតតែម្តង។ រថយន្តរបស់អ្នក និងឆ្លុះបញ្ចាំងពីខ្លួនអ្នក ហើយអ្នកនឹងមិនមានអារម្មណ៏ល្អឡើយ នៅពេលដែលផ្នែកខាងក្នុងនៃរថយន្តរបស់អ្នក មិនមែនជាអ្វីដែលអ្នកចង់បានឬចូលចិត្ត។ ដោយសារតែគំនិតបែបនេះហើយ ទើបយើងមានរថយន្ត ២ប្រភេទ ដែលទទួលបានការពេញនិយមខ្លាំង នៅកម្ពុជាសម្រាប់បងប្អូន នោះគឺរថយន្ត Ford Territory និង រថយន្ត MG HS ឆ្នាំ២០២១។
ក្រុមហ៊ុន Ford ទទួលបានការចាប់អារម្មណ៍ពីអតិថិជនខ្លាំង ដោយបានប្រកាសចេញនូវរថយន្ត The Territory ដែលបានដាក់លក់ក្នុងតម្លៃ ៤៩, ៩០០ដុល្លារ។ រថយន្ត The Territory បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ Ecoboost កម្លាំង ១៤៣Ps និងកម្លាំងបង្វិល ២២៥ញ៉ូតុនម៉ែត្រ។ Ford Territory គឺជាបទពិសោធន៍ថ្មីមួយសម្រាប់អ្នក ប្រសិនបើអ្នកពុំធ្លាប់បានប្រើប្រាស់នូវរថយន្តដែលមានផ្នែកខាងក្នុងពណ៌ខ្មៅ។ នៅចំផ្នែកកណ្តាលខាងមុខ និងប្រព័ន្ធកំសាន្ត បំពាក់ដោយជ័រខ្មៅររលោង បើទោះបីជាវាមិនសូវល្អក៏ពិតមែន ប៉ុន្តែវាលេចធ្លោរខ្លាំងទៅលើផ្នែកជាច្រើនដែលបានរចនាជាបែបគ្រឿម។ វាជារឿងល្អផងដែរ ដោយសារតែអ្វីៗជាច្រើននៅក្នុងរថយន្តបំពាក់ដោយពណ៌ក្រម៉ៅ និងស្បែកបែបគ្រឿម ដើម្បីអោយមើលទៅល្អប្រសើរ ប៉ុន្តែវាមិនបានបង្ហាញអោយឃើញថាជាឡានប្រណិតនោះឡើយ។ ជាក់ស្តែងរថយន្ត Terrirory មើលទៅស្អាតប្លែក ក៏ប៉ុន្តែមានវាក៏មានចំណុចបន្តិចបន្តួចដែលគួរកែតម្រូវ។
MG មានអ្នកគាំទ្រកាន់តែច្រើនឡើងៗ និងបានឆក់យកបេះដូងរបស់ពួកគេនៅលើបណ្តាញសង្គម និងបង្កើនប្រជាប្រិយភាពរបស់ខ្លួនដោយរថយន្ត MG HS ជាមួយតម្លៃត្រឹមតែ ៤៣, ០០០ដុល្លារប៉ុណ្ណោះ។ រថយន្ត MG HS ដំណើរការ ដោយម៉ាស៊ីនតួបូចំណុះ១,៥លីត្រ ផ្តល់នូវថាមពលកម្លាំង ១៦២សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ។ ផ្នែកខាងក្នុងពណ៌បែបសាច់ភ្លឺនៃរថយន្ត MG HS មានការពេញនិយមយ៉ាងខ្លាំង និងខាងក្នុងកាប៊ីនរបស់MGបានឌីស្សាញយ៉ាងពិសេសដូចជាបន្ទាត់ខ្សែកោងផ្តល់នៅអារម្មណ៌ស្រស់ស្រាយ ធម្មជាតិពិតៗរបស់រថយន្ត។ ៨៥%នៃផ្នែកខាងក្នុង បានគ្របដណ្ដប់ដោយស្បែកល្អកម្រិតខ្ពស់ តួរយ៉ាងដូចជាកៅអីអូតូ, Paddle-shift, ប៊ូតុងនៅលើដៃចង្កូត និងចង្កឹះលេខបែបស្ព័រ។ រថយន្ត MG HS ក៏បានបំពាក់ដោយកៅអីអ្នកបើកបរបញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិចចំនួន ៦ ទិសដៅ និងកៅអីអ្នករួមដំណើចំនួន ៤ទិសដៅ ផ្តល់នូវភាពងាយស្រួល និងទំនើបដើម្បីរៀបចំកន្លែងអង្គុយរបស់អ្នកមុនពេលចាប់ផ្តើមដំណើរនៃការបើកបរ។ លើសពីនេះទៅទៀតដំបូលបើកខាងលើធំ Sunroofបែបpanoramic ដើម្បីរីករាយជាមួយទេសភាពផ្ទៃមេឃខាងក្រៅ និង ទ្រនាប់ការពារសំលេងរំខាន ក្នុងការផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ ដោយធានាថាគ្រប់ការធ្វើដំណើរ គឺទទួលបាននូវប្រណីតពេញលេញ៕