Ford ឈប់ទទួលការបញ្ជាទិញ Maverick ២០២២ នឹងចាប់ផ្តើមបើកការបញ្ជាទិញសម្រាប់ម៉ូដែលឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយកាលពីថ្ងៃចន្ទដោយបញ្ជាក់ថា ការបញ្ជាទិញថ្មី ទាំងពីអតិថិជន និងអ្នកចែកចាយ នៃរថយន្តភីកអាប់ខ្នាតកណ្តាលនឹងត្រូវបញ្ឈប់នៅថ្ងៃទី ២៧ ខែមករា រហូតដល់ចុងឆ្នាំនេះដោយសារបញ្ហាកង្វះខាតបន្ទះឈីប និងគ្រឿងបន្លាស់ផ្សេងទៀតជាដើម ខណៈពេលដែលការបញ្ជាទិញសម្រាប់ម៉ូដែល ២០២៣ នឹងត្រូវបានបើក។

ការណែនាំពីក្រុមហ៊ុន Ford កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានឈប់ទទួលការបញ្ជាទិញសម្រាប់ F-150 Lightning នាពេលខាងមុខ ហើយបានជួសជុលផែនការពួកគេឡើងវិញទាំងស្រុងជុំវិញការផលិតរថយន្ត Mustang Mach-E អគ្គិសនីទាំងអស់។ Maverick ប្រហែលជាមិនមែនជារថយន្តអគ្កិសនី នោះទេ ប៉ុន្តែរថយន្តនេះមានប្រជាប្រិយភាពខ្លាំងដែលក្រុមហ៊ុន Ford បានឈានដល់ចំនួនដែលបានកំណត់រួចហើយសម្រាប់ឆ្នាំម៉ូដែល ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford បានបញ្ជាក់ពីការផ្លាស់ប្តូរទៅកាន់ Carscoops ថា “មានតម្រូវការដ៏ច្រើនលើសលប់សម្រាប់ Maverick ទាំង Hybird និង EcoBoost ។ យើងកំពុងធ្វើការសម្រេចចិត្តដើម្បីបញ្ឈប់ការបញ្ជាទិញថ្មីលើរថយន្ត Ford Maverick ស៊េរីឆ្នាំ ២០២២ នៅថ្ងៃទី ២៧ ខែមករា ដើម្បីផ្តោតលើការបញ្ជាទិញដែលមានស្រាប់ប៉ុណ្ណោះ។ អតិថិជនអាចនៅតែអាចទិញ Maverick នៅក្រុមហ៊ុនចែកចាយ Ford ក្នុងតំបន់របស់ពួកគេ។ យើងនឹងចាប់ផ្តើមការបញ្ជាទិញសម្រាប់ឆ្នាំ Maverick ស៊េរីឆ្នាំ២០២៣ នៅរដូវក្តៅខាងមុខនេះ។

ជាមួយការប្រកាសនេះ ការកាត់ផ្តាច់ការបញ្ជាទិញគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថាក្រុមហ៊ុន Ford នឹងមិនចាំបាច់លុបចោលការបញ្ជាទិញរបស់ពួកគេទាំងស្រុងនោះទេ។ ខណៈ Blue oval មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលមានការយឺតយ៉ាវ និងការបញ្ឈប់ស្រដៀងគ្នានោះទេ។ ក្រុមហ៊ុន General Motors ត្រូវតែទាញបច្ចេកវិទ្យាដែលពឹងផ្អែកលើបន្ទះឈីប ពីរថយន្តជាច្រើន ដើម្បីបំពេញវា និងនាំទៅឲ្យអ្នកចែកចាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម