តើអ្នកចង់បានរថយន្តទូទៅ ឬចង់បានរថយន្តដែលឈ្នះពានរង្វាន់ “រថយន្តល្អបំផុតប្រចាំឆ្នាំ” ពីចក្រភពអង់គ្លេស?

រថយន្តដែលឈ្នះពានរង្វាន់សម្រាប់ “រថយន្តល្អបំផុតប្រចាំឆ្នាំ” គឺត្រូវបានគេទទួលស្គាល់ទៅលើ គុណភាពរថយន្ត, ដំណើរការបើកបរដែលមានសមត្ថភាពខ្ពស់។ អ្នកទិញមួយចំនួនប្រហែលជាចាប់អារម្មណ៍ខ្លាំងទៅនឹងរថយន្តដែលឈ្នះពានទាំងនោះ ដោយសារពួកគេជឿជាក់ថាពួកគេនឹងទទួលបានរថយន្តដែលមានគុណភាពល្អនិងឆ្លងកាត់កាតតេស្តសាកល្បងដោយទទួលស្គាល់ពីអ្នកជំនាញក្នុងឧស្សាហកម្មយានយន្ត ហើយវាអាចផ្តល់ឱ្យម្ចាស់រថយន្តនូវភាពជឿជាក់ និងការច្នៃប្រឌិតខ្ពស់។

ទន្ទឹមនឹងនេះ MG4 គឺជារថយន្តអគ្គិសនីខ្នាតតូចដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តចក្រភពអង់គ្លេស ហើយវាបានឈ្នះពានរង្វាន់ចំនួន ៩ នៅចក្រភពអង់គ្លេស រួមមានដូចជា “រថយន្តល្អបំផុតប្រចាំឆ្នាំ”, “រថយន្តថ្មីដែលមានតម្លៃល្អបំផុត” និង “រថយន្តបែបគ្រួសារល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Express New Car Awards ផងដែរ។ ហើយរថយន្ត MG4 ក៏បានឈ្នះពានរង្វាន់ “រថយន្តអគ្គិសនីខ្នាតតូចល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី What Car? ទៀតផង។ ពានរង្វាន់ទាំងអស់នេះបានទទួលស្គាល់ថារថយន្តMG4 គឺមានសមត្ថភាពខ្ពស់ក្នុងការបើកបរ និងមានដំណើរការល្អ ព្រមទាំងមានតម្លៃសមរម្យផងដែរ។ រថយន្ត MG4 បានរក្សាតម្លៃលក់របស់ខ្លួនបានយ៉ាងល្អជាងរថយន្តផ្សេងៗទៀត ដែលអាចធ្វើឱ្យលោកអ្នកអាចវិនិយោគបានក្នុងរយៈពេលវែងកាន់តែប្រសើរឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែពិសេសក្រុមហ៊ុន MG Cambodia បានត្រៀមរួចជាស្រេចក្នុងការបង្ហាញវត្តមានថ្មីនៃរថយន្តអគ្គិសនី MG4 មកកាន់ទីផ្សារប្រទេសកម្ពុជានាដើមខែឧសភា ឆ្នាំ២០២៣នេះ ជាមួយនឹងតម្លៃកាន់តែសមរម្យ និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បានរថយន្តប្រភេទអគ្គិសនីខ្នាតតូចសម្រាប់ការបើកបរក្នុងទីក្រុងហើយមានការសន្សំសំចៃខ្ពស់។ ដូចគ្នានេះដែរ MG បានផ្តោតសំខាន់លើការអភិវឌ្ឍន៏នៃគំនិតច្នៃប្រឌិតខ្ពស់ និងមានការសម្របខ្លួនយ៉ាងល្អជាមួយការនាំចូលរថយន្តអគ្គិសនី ដែលជាសញ្ញាវិជ្ជមានមួយក្នុងការបង្ហាញថា MG គឺបានប្តេជ្ញាចិត្តក្នុងការកសាងនិងអភិវឌ្ឍន៏រថយន្តអគ្គិសនីដ៏ល្អបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា។ MG ក៏កំពុងបន្តភាពទាន់សម័យជាមួយនឹងបច្ចេកវិទ្យាទំនើបជឿនលឿនលើសពីការរំពឹងទុក ដើម្បីឆ្ពោះទៅកាន់និន្នាការថ្មីនៃរថយន្តប្រើអគ្គិសនីនាពេលអនាគត ហើយ MG អាចដាក់ឱ្យខ្លួនពួកគេជាអ្នកនាំមុខគេក្នុងវិស័យរថយន្តអគ្គិសនី និងបានទាក់ទាញអតិថិជនជាច្រើនដែលផ្តល់តម្លៃទៅលើគំនិតច្នៃប្រឌិត និងរថយន្តដែលមានគុណភាពល្អ។

លើសពីនេះ MG ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវសេវាកម្មថែទាំនិងជួសជុលរថយន្តអគ្គិសនីក្នុងរយៈពេលយូរផងដែរ ដើម្បីគាំទ្រដល់អតិថិជនឱ្យកាន់តែពេញចិត្ត និងផ្តល់នូវអាជីវកម្មប្រកបដោយនិរន្តរភាពនិងភាពជោគជ័យ ជាមួយការផ្តល់ជូនការធានាគុណភាពរថយន្តដល់អតិថិជនរយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ សម្រាប់រថយន្តអគ្គិសនីរបស់ពួកគេផងដែរ។ MG ផ្តោតសំខាន់ទៅលើការលក់និងផ្តល់សេវាកម្មរយៈពេលវែង ជាជាងការលក់ដាច់ក្នុងរយៈពេលខ្លីហើយក៏បាត់ទីផ្សារទៅវិញ។ ជាលទ្ធផល MG បានកសាងមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៩ មកម្លេះ ដោយមានអ្នកជំនាញបច្ចេកទេសដែលទទួលបានវិញ្ញាបនបត្របណ្តុះបណ្តាលពីរោងចក្រ ហើយផ្តល់ជូននូវគ្រឿងបន្លាស់ដើម (Original Spare Part) និងមានឧបករណ៍ស្តង់ដារជាច្រើនដើម្បីធានាបាននូវការជួសជុលត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្ត MG បានពង្រីកសាខាថ្មីនៅខេត្តសៀមរាប ដើម្បីផ្តល់សេវាថែទាំ និងជួសជុលកាន់តែងាយស្រួលដល់អតិថិជនដែលរស់នៅជុំវិញខេត្តសៀមរាប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម