តោះមកដឹង ៦ ចំណុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Ford Everest ២,០លីត្រ Bi-Turbo ជំនាន់ថ្មី

Ford Everest គឺជាប្រភេទរថយន្ត SUV ​ខ្នាតធំដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោមហាប់ណែនដូចទៅនឹងរថយន្ត Ranger ដែរ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះហើយទើបធ្វើអោយរថយន្ត SUV មួយនេះអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់ថយន្ត Pick Up នោះឡើយ។ រថយន្តនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាអស់រយះពេលជាង ១០ ឆ្នាំមកហើយ និងត្រូវបានទទួលស្គាល់ពីគុណភាព​ សុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំពីសំណាក់អតិថិជន ហេតុនេះហើយទើបធ្វើអោយរថយន្ត​ Ford Everest មានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះ។ មានចម្ងល់ជាច្រើនដែលបានសាកសួរមកកាន់ក្រុមហ៊ុន Ford ថាតើពេលណារថយន្តនេះមានការផ្លាស់ប្តូរបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មី ហើយការទន្ទឹងរង់ចាំរបស់អតិថិជន Ford បានមកដល់ហើយ! នោះគឺ រថយន្ត Ford Everest ២,០លីត្រ Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត SUV ប្រណិត ដែលបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ចុងក្រោយគឺម៉ាស៊ីន ២,០លីត្រ Bi-Turbo បូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត​។​

ក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបាននាំចូលរថយន្ត Ford Everest ២,០លីត្រ Bi-Turbo ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៦៩ ៩០០ដុល្លារ​ប៉ុណ្ណោះ។  រថយន្តប្រណិតមួយនេះបានភ្ជាប់មកជាមួយនឹងចំណុចផ្លាស់ប្តូរថ្មីពិសេស 6​ យ៉ាងនោះគឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១.​ រថយន្តនេះបានបំពាក់នូវម៉ាស៊ីនជំនាន់ថ្មី ២,០លីត្រ Bi-Turbo ដែលមានកម្លាំងសេសរហូតដល់ទៅ ២១៣ PS និងកម្លាំងរមួល ៥០០ Nm ដែលមានកម្លាំងខ្លាំងស៊ីប្រេងតិច

២. ប្រអប់លេខ ១០លេខអូតូ​ ដែលធ្វើអោយការបើកបររបស់លោកអ្នកមានភាពរលូនជាងមុន

៣. ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់ហើយនោះគឺ Push Button Start/ Smart Key ដែលងាយស្រួលដល់អតិថជនអាចបញ្ឆេះរថយន្តដោយគ្រាន់តែចុចប៊ូតុង Engine Start/Stop ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារ នោះវានឹងដោះសោរ (Unlock) ដោយស្វ័យប្រវត្តិ ហើយលោកអ្នកគ្រាន់តែចុចសេនសឺនៅលើដៃទ្វារដើម្បីធ្វើការ​ចាក់សោរ (Lock)​ ជាការស្រេច

៤. ផ្នែកខាងក្នុងនៃរថយន្តបានរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៍ការ៉ុត ដែលជាពណ៍កំពុងពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន

៥. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមជាមួយនឹងអេក្រង់ Touch Screen ៨ អុីញដែលផ្តល់នូវរូបភាពច្បាស់ល្អនិងមានភាពរស់រវើកជាង

៦. ចំណុចពិសេសចុងក្រោយដែលទាក់ទាញនិងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ដែលជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest ២,០លីត្រ មិនមាននោះ​គឺ បច្ចេកវិទ្យា Hands-Free Lift Gate ដោយលោកអ្នកអាចធ្វើការបើក និងបិទឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង។

ចំពោះរថយន្ត Ford Everest ២,០លីត្រ Bi-Turbo ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ពណ៍ស ទឹកប្រាក់​ ទឹកមាស ប្រផេះ និងខ្មៅផងដែរ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយះពេល ៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត ២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

កាន់តែអស្ចារ្យនោះគឺ លោកអ្នកទិញរថយន្ត Everest ២,០លីត្រ Bi-Turbo នៅថ្ងៃនេះជាមួយតម្លៃពិសេសត្រឹមតែ ៦៩ ៩០០ដុល្លារ ប៉ុណ្ណោះ និងមានក្នុងស្តុកស្រាប់មិនចាំបាច់រង់ចាំ លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលមានឪកាសឈ្នះរថយន្ត Ford Ecosport ថ្មីស្រឡាង១គ្រឿង ឬ ទទួលបានមាសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលការចាប់ឆ្នោតនេះនឹងប្រព្រឹត្តឡើងនៅក្នុងកម្មវីធីសម្ពោធជាផ្លូវការនៃរថយន្តនេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម