ត្រកូលរថយន្ត Ford Ranger សេរ៊ីឆ្នាំ២០២០នៅក្នុងប្រទេសអូស្រ្តាលី បានធ្វើការអាប់ដេតបន្ថែម ដោយបានដាក់បំពាក់ជាមួយនិងមុខងាថ្មីៗ នឹង ស្វាគមន៍ម៉ូឌែលថ្មី Ranger WildTrak X ។
Ranger WildTrak X គឺបានភ្ជាប់មកជាមួយនិងភ្លើង Bi-LED ដែលធ្វើអោយការបាញ់ភ្លើងបំភ្លឺផ្លូវធម្មតាកាន់តែច្បាស់ជាងមុន ១៧ភាគរយ និង២០ភាគរយ ចំពោះភ្លើងហ្វា ព្រមទាំងអាចបញ្ជាបិទបើកឃ្លុបខាងក្រោយជាមួយសោដោយផ្ទាល់។
ក្រៅពីនេះ Ford Ranger WildTrak X ក៏បានភ្ជាប់បន្ថែមមកជាមួយនិង យ៉ាន់កង់ ១៨អ៊ីង គម្របកង់(គម្របភក់)ទាំងសងខាងព័ណខ្មៅ នឹងកាងមុខព័ណខ្មៅភ្ជាប់ជាមួយភ្លើង LED។
បន្ថែមពីនេះ ត្រកូល Ranger, ម៉ូឌែលWildTrak, WildTrak X និងRanger XLTគឺសុទ្ធតែទទួលបានការរចនាព័ណថ្មី ដែលហៅថា Alabaster White។