ត្រឹមឆ្នាំ ២០៣០ ឡានថ្មីដែលចេញលើពិភពលោកនឹងមាន ១ភាគ៣ ជាឡានអគ្គិសនី

ផ្អែក​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន Deloitte បាន​​បង្ហាញ​ថា​ មួយ​ភាគ​បី នៃ​រថយន្ត​ថ្មី​ដែល​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​នឹង​ជា​រថយន្ត​អគ្គិសនី នៅ​ត្រឹម​ឆ្នាំ ២០៣០។

ការ​សិក្សា​បាន​ប៉ាន់​ស្មាន​ថា​​នឹង​មាន​រថយន្ត​អគ្គិសនី​ប្រមាណ ៣១,១​លាន​គ្រឿង នឹង​លក់​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ត្រឹម​ឆ្នាំ ២០៣០ ដែល​តួ​លេខ​នេះ​គឺ​លើស​ពី​តួលេខ​ដែល​គេ​ប៉ាន់​ស្មាន​កាល​ពី​ខែ​មករា ឆ្នាំ ២០១៩ ចំនួន ១០​លាន​គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ទីផ្សារ​រថយន្ត​សកល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​អាច​វិល​ត្រឡប់​ដូច​ដើម (​មុន​ការ​ផ្ទុះ​ជំងឺ​កូវីដ) ​​មុន​ឆ្នាំ ២០២៥ ប៉ុន្តែ​គេ​បាន​ព្យាករណ៍​ថា​រថយន្ត​អគ្គិសនី​​នៅ​ឆ្នាំ ២០២០ នឹង​អាច​លក់​ចេញ​បាន ២,៥​លាន​គ្រឿង។

មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទិញ​រថយន្ត​អគ្គិសនី​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ រួម​មាន​ការ​ចូល​រួម​ផ្ដល់​ថវិកា​ជំនួយ​ពី​រដ្ឋាភិបាល​ដែល​ចង់​ឲ្យ​ប្រទេស​របស់​ខ្លួន​លែង​​មាន​ឧស្ម័ន​ពុល និង​ជម្រើស​រថយន្ត​អគ្គិសនី​ដែល​បាន​ច្រើន​ប្រភេទ​​មាន​ទាំង​រថយន្ត​ Sedan, រថយន្ត SUV និង​រថយន្ត​ល្បឿន​លឿន​ទៀត​ផង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម