ត្រឹមយករថយន្តទៅឆៀកមិនទាន់គ្រប់គ្រាន់ទេ គឺម្ចាស់រថយន្តត្រូវអនុវត្តលក្ខខណ្ឌបន្ថែម ៤ចំណុចទៀត

ម្ចាស់រថយន្ត ត្រូវយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក តាមកាលកំណត់ ដើម្បីបន្តសុពលភាពវិញ្ញាបនបត្រ និងលតាបត្រឆៀក។ យ៉ាងណាមិញ ត្រឹមយករថយន្តទៅឆៀកគឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។

យោងតាមប្រកាសស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ ឲ្យដឹងថា ម្ចាស់យានយន្ត ត្រូវអនុវត្តបន្ថែមតាមលក្ខខណ្ឌដូចខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. មិនត្រូវជួល ខ្ចី ដោះដូរគ្រឿងបន្លាស់ពីយានផ្សេង ក្នុងបំណងដើម្បីឲ្យយានរបស់ខ្លួនមានលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានកំណត់នៅពេលឆៀក។

២. មិនត្រូវក្លែងបន្លំ កោសលុប កែខ្លឹមសារក្នុងវិញ្ញាបនបត្រ និងលតាបត្រឆៀក។

៣. ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវពាក់ព័ន្ធនឹងការឆៀក។

៤. ត្រូវថែរក្សាឲ្យបានល្អនូវវិញ្ញាបនបត្រ និងលតាបត្រឆៀក។

គួរដឹងថា វិញ្ញាបនបត្រឆៀក មានបង្ហាញព៏ត៌មានដូចជា ថ្ងៃខែឆ្នាំត្រួតពិនិត្យ និងផុតកំណត់ ផ្លាកលេខ ម៉ាក ពណ៌ ឆ្នាំផលិត ទំហំស៊ីឡាំង កម្លាំងសេះ ចំនួនកៅអី ប្រភេទប្រេងឥន្ធនៈ បណ្តោយ ទទឹង កម្ពស់ ទម្ងន់ ចំនួនភ្លៅ លេខម៉ាស៊ីន លេខតួ-លេខសាក់ស៊ីជាដើម។ ចំណែកលតាបត្រឆៀកលមានបង្ហាញកាលបរិច្ឆេទផុតសុពលភាព QR Code ផ្លាកលេខ និងនាមករណ៍ក្រុមហ៊ុនត្រួតពិនិត្យ។ ទាំងវិញ្ញាបនបត្រ និងលតាបត្រឆៀកនេះ ត្រូវដាក់តាមរថយន្តគ្រប់ពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។ ក្នុងនោះសម្រាប់វិញ្ញាបនបត្រ អាចប្រើឯកសារថតចម្លងបាន ចំណែកលតាបត្រ ត្រូវបិទនៅជ្រុងខាងលើ ផ្នែកខាងស្តាំ ផ្ទៃខាងក្នុងកញ្ចក់មុខរបស់រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម