ត្រឹម ២៤ម៉ោង! Kia Carens ទទួលបានការកក់ជាង ៧ពាន់គ្រឿង

[ទីផ្សារបរទេស] កាលពីខែធ្នូ កន្លងទៅ ក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត Carens ប្រភេទ MVP កៅអី ៣ជួរ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ខណៈពេលថ្ងៃទី ១៤កន្លងទៅនេះ ក្រុមហ៊ុន Kia បានធ្វើការបើកការកក់ទុកមុននៃរថយន្ត MVP នេះ ដោយត្រឹមរយៈពេល ២៤ម៉ោង រថយន្តនេះទទួលបានការកក់រហូតដល់ ៧ ៧៣៨គ្រឿង។

នៅលើទីផ្សារប្រទេសឥណ្ឌា រថយន្ត Kia Carens ទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំង ១,៥លីត្រ​ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីន​ Turbocharged ១,៤លីត្រ ផលិតកម្លាំង ១៤០ សេះ និងកម្លាំងរមួល ២៤២ ញ៉ូវតុនម៉ែត្រ
  • ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូវតុនម៉ែត្រ

រថយន្ត Kia Carens ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Seltos ដោយមានប្រវែងសរុប ៤៥៤០មម, ទទឹង ១៨០០មម, កម្ពស់ ១៧០០មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ២៧៨០មម ។ សម្រាប់ការឌីហ្សាញ វាទទួលបាននូវអត្តសញ្ញាណស្រដៀងគ្នានឹងរថយន្ត Minivan របស់ Kia និងភាសារនៃការឌីស្សាញរបស់ Kia ឈ្មោះថា “Opposites United” ។ វាបានបំពាក់នូវចង្កៀងមុខ LED ព្រមទាំងថាសកង់ទំហំ ១៦អ៊ីញ។

ផ្នែកខាងក្នុងរថយន្តភ្ជាប់មកជាមួយ កង់ទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត ភ្ជាប់ជាមួយនឹងមុខងារ Kia Connect information ប្រភេទ Touch screen ទំហំ ១០,២៥អ៊ីញ។ បន្ថែមពីនេះវាកំបានភ្ជាប់ប្រព័ន្ធបំពងសំលេងដ៏ទំនើបម៉ាក Bose ចំនួន ៨ចំណុច, ដំបូលបើក, Multi Drive Modes (Sport/Eco/Normal) រួមទាំងប្រព័ន្ធបន្សុទ្ធខ្យល់របស់ Kia សម្រាប់ការការពារពីមេរោគ និងបាក់តេរីផងដែរ។

ចំពោះប្រព័ន្ធសុត្ថិភាពរបស់ Kia Carens មានស្តង់ដារជាមួយនឹងកញ្ចប់សុវត្ថិភាព Hi-Secure ដែលរួមមានពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធជួយទប់រថយន្តមិនអោយរំកិលថយក្រោយពេលទ្បើងចំណោត, ប្រព័ន្ធហ្វាំ្រ ECS និង ប្រព័ន្ធការពារមិនអោយជាប់ហ្វាំ្រង ABS និង ប្រព័ន្ធជំនួយពេលទ្បើងចំណោតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម