ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ត្រៀមលុយទៅ! នេះតម្លៃឡាន Audi SQ8 ២០២០ សិស្សប្អូន Lamborghini Urus

ត្រៀមលុយទៅ! នេះតម្លៃឡាន Audi SQ8 ២០២០ សិស្សប្អូន Lamborghini Urus

រថយន្ត Audi SQ8 នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាប៉ុន្មានខែខាងមុខទៀត ជាមួយនឹងតម្លៃផ្លូវការចាប់ពី ៨៩ ០០០ដុល្លារ។

ស្ថិតនៅចន្លោះម៉ូដែល Q8 និង RS Q8 រថយន្ត Audi SQ8 នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥០០សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី។ បន្ថែមពីនេះ វាក៏បំពាក់ប្រព័ន្ធប៉ុងពីរ quattro AWD និង ប្រព័ន្ធចង្កូតវិលកង់ទាំងបួន All-wheel steering ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ផ្នែកខាងក្នុងកាប៊ីនវិញ រថយន្ត Audi SQ8 បានរៀបចំ និងរចនាឡើងយ៉ាងប្រណីត ព្រមទាំងទំនើប ជាមួយនឹង ដៃចង្កូត និងពូកស្បែក, ប្រព័ន្ធភ្លើង Ambient Lighting, ដំបូល Panoramic Sunroof, កន្លែងសាកថ្មទូរសព្ទមិនបាច់ប្រើខ្សែ, ប្រព័ន្ធសំឡេង Bang & Olufsen, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,១អ៊ីង ព្រមទាំងអេក្រង់បញ្ជាមុខងារទំហំ ៨,៦អ៊ីងទៀតផង។

លើសពីនេះ SQ8 ក៏បំពាក់ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ។ ក្រៅពី SQ8 ធម្មតា (ប្រភេទ Base Model) ក្រុមហ៊ុន Audi ក៏ជម្រើសមួយម៉ូដែលទៀត គឺ SQ8 Prestige ដែលមានតម្លៃចាប់ពី ៩៤ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម