ត្រៀមស្វាគមន៍ឡាន McLaren ប្រើម៉ាស៊ីន Plug-In Hybrid ថ្មីឆាប់ៗ

ក្រុមហ៊ុន McLaren បានដឹងយ៉ាងច្បាស់អំពីការផលិតរថយន្ត Supercar ប្រើម៉ាស៊ីន Hybrid បន្ទាប់ពីបានផលិតម៉ូដែល P1, P1 GTR និង Speedtail។

ឥឡូវនេះ ពួកគេបានចាប់អារម្មណ៍ចង់ពង្រីកត្រកូលរថយន្ត Sports Series របស់ខ្លួន ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត McLaren ប្រើម៉ាស៊ីន Plug-in Hybrid នេះ នឹងចូលរួមជាមួយម៉ូដែល 540C, 570GT, 570S និង 600LT ហើយអាចនឹងបង្ហាញខ្លួននារដូវក្តៅឆ្នាំនេះ ព្រមទាំងចេញលក់នៅចុងឆ្នាំនេះតែម្តង។

ទោះជាយ៉ាងណា McLaren មិនបានបង្ហាញព័ត៌មានលម្អិតណាមួយពីរថយន្តថ្មីរបស់ខ្លួនឡើយ ប៉ុន្តែគេជឿជាក់ថា វានឹងបំបាក់ម៉ាស៊ីន Twin-turbo V6 ប្រភេទ Plug-in Hybrid ដែលមានសមត្ថភាពអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម