ត្រៀមៗ! ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត នឹងមានឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០គ្រឿង

រូបភាពតំណាង

យោងតាមគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបង្ហោះឡើងនូវរូបភាពនៃលិខិតសំណើរសុំផ្តល់នូវសេវា Internet ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០ លើ ១០ទីតាំង តាមបណ្តាយផ្លូវជាតិលេខ៣ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ជាមួយការបំពាក់នូវឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងចំនួន ២០គ្រឿងនេះ នឹងត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបានជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើទីតាំងចំនួន ១០ ដែលនឹងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត នៅចំណុចគីឡូម៉ែត្រ ១៨, គីឡូម៉ែត្រ៣៣, គីឡូម៉ែត្រ ៤៣, គីឡូម៉ែត្រ៧៤, គីឡូម៉ែត្រ៨៦, គីឡូម៉ែត្រ១០២, គីឡូម៉ែត្រ ១០៩, គីឡូម៉ែត្រ ១៣៤, គីឡូម៉ែត្រ ១៥១ និងគីឡូម៉ែត្រ ១៦១។ ដើម្បីជ្រាបកាន់តែច្បាស់សូមអាននូវលិខិតសំណើរនៅខាងក្រោម៖

ប្រភពពីគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ផ្ទាំងផ្សាយពាណិជ្ជកម្ម