ថតបានគូប្រជែងរបស់ F-150 Raptor រត់សាកល្បងលើដងផ្លូវ

វីដេអូ​ចេញ​ផ្សាយ​ដោយ​ TFLNow បាន​បង្ហាញ​អំពី​រូបរាង​រថយន្ត​​ភីកអាប់​មួយ​គ្រឿង​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ​ ដែល​គេ​ជឿជាក់​ថា​ជា​រថយន្ត​គំរូ​នៃ Ram Rebel TRX ដែល​នឹង​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់ Ford F-150 Raptor។

វីដេអូ​មិន​បាន​បង្ហាញ​អ្វី​ច្រើន​នោះ​ទេ ក្រៅ​តែ​ពី​ទ្រង់ទ្រាយ​របស់​វា​ដែល​មើល​ទៅ​មាន​ទំហំ​ធំ។ ចំណែក​រចនាបថ​របស់​រថយន្ត​ត្រូវ​បាន​បិទបាំង​ជិត​មិន​ឲ្យ​មើល​ដឹង​ថា​មាន​រចនាបថ​បែប​ណា​នោះ​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើ​តាម​វិបសាយ​ Mopar Insider បាន​ឲ្យ​ដឹង​ការ​ផលិត​នៃ​រថយន្ត​ Ram Rebel TRX ​នេះ​​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា ហើយ​ហាង​លក់​រថយន្ត​​​ទាំង​ឡាយ​ក៏​បាន​ដឹង​ដំណឹង​នេះ​ជា​មុន​ដែរ។

ការ​ចុះ​ផ្សាយ​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ Ram Rebel TRX គឺ​នឹង​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Hellcat V8 Supercharged ចំណុះ ៦,២លីត្រ ដែល​មាន​កម្លាំង ៧០៧សេះ ​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨វគ្គ។ ចំណែក​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គេ​មិន​ទាន់​ដឹង​​ច្បាស់​​នោះ​ទេ ហើយ​រំពឹង​ថា​វា​អាច​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៣ ០០០ ដុល្លារ ជា​តម្លៃ​ប្រហាក់ប្រហែល​នឹង Ford F-150 Raptor ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម