Porsche ដុសខាត់រោងចក្រធំ ត្រៀមខ្លួនសម្រាប់ការផលិតឡានស្ព័រអគ្គិសនី

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche បានវិនិយោគទុនប្រមាណ ៥៦៧ដុល្លារ ទៅលើរោងចក្រធំ Zuffenhausen ដើម្បីផ្លាស់ប្ដូររោងចក្រនេះទៅជារោងចក្ររថយន្តអគ្គិសនី ដែលនឹងសាងសង់​រថយន្តអគ្គិសនីសុទ្ធម៉ូដែល 718 Boxster និង Cayman។

ក្រុមហ៊ុននេះមានមហិច្ឆតា​ធំសម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្លួន ដែលមានន័យថា​១ភាគ៣នៃរថយន្តដែលខ្លួនបានលក់ចេញគឺជារថយន្តអគ្គិសនី ដែលគោលដៅនេះចង់សម្រេចឲ្យបានត្រឹមឆ្នាំ២០២៥ ខណៈដែលត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនចង់ដំឡើងដល់ ២ភាគ៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Macan អគ្គិសនីដែលត្រៀមប្រកាសចេញ ច្បាស់ថានឹងអាចជួយឲ្យ Porsche សម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែក៏នឹងត្រូវការការជួយពីរថយន្តអគ្គិសនីស្ព័រទាំងពីរខាងលើផងដែរ។

រថយន្ត Porsche 718 អគ្គិសនីនឹងចាប់ផ្ដើមការផលិតនៅក្នុងឆ្នាំ២០២៣ ខណៈដែលនៅឆ្នាំដដែលនេះរថយន្ត Macan អគ្គិសនីក៏នឹងចាប់ផ្ដើមរំកិលខ្លួនចេញពីរោងចក្រនៅ Leipzig ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម