ថតបានរថយន្ត SUV ខ្នាតតូចថ្មីរបស់ Toyota កំពុងបើកសាកល្បងលើទឹកកក​

Toyota នឹង​ពង្រីក​សែស្រឡាយ​រថយន្ត​ខ្នាត​តូច​របស់​ខ្លួន ជា​មួយ​ការ​បន្ថែម​រថយន្ត​ថ្មី​ពីរ​ម៉ូដែល មួយ​នឹង​ជា​ Yaris Cross (ឈ្មោះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ) និង​មួយ​ទៀត​គឺ​ជា SUV ខ្នាត​តូច​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត Yaris។

រថយន្ត​ទាំង​ពីរ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​ភាគ​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប​កាល​ពី​ថ្មី​នេះ។ រូបភាព​ជា​ច្រើន​សន្លឹក​ខាង​ក្រោម​នេះ បាន​បង្ហាញ​ថា​វា​មាន​រូបរាង​តូច​សម្បើម ដែល​រថយន្ត​នេះ​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម Toyota C-HR។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​មាន​ការ​បញ្ជាក់​ថា​នឹង​ផលិត​​រោងចក្រ Onnaing ប្រទេស​បារាំង​ជា​មួយ​នឹង​រថយន្ត Yaris។ នៅ​ពេល​ដែល​ប្រកាស​ចេញ​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ វា​នឹង​ជា​គូ​ប្រជែង​របស់ Nissan Juke, Renault Captur, Opel/Vauxhall Mokka X, Peugeot 2008 និង​រថយន្ត​ SUV ខ្នាត​តូច​ផ្សេង​ទៀត។

ទី​ពីរ​គឺ​​ជា​រថយន្ត​ដែល​មាន​លក្ខណ​ស្រដៀង​នឹង Yaris ជំនាន់​ចុង​ក្រោយ​ដែរ ប៉ុន្តែ​វា​មាន​កម្ពស់​ពី​ដី​ខ្ពស់​ជាង ហើយ​ប្រហែល​ជា​មាន​ការ​លេង​រូបរាង​ខុស​ប្លែក​ពី Yaris។ មាន​ប្រភព​មួយ​ចំនួន​និយាយ​ថា​​រថយន្ត​នេះ​មាន​ឈ្មោះ Yaris Cross ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង​គឺ​ថា​វា​អាច​នឹង​មាន​ដាក់​លក់​​លើ​ទីផ្សារ​អឺរ៉ុប​នា​ចុង​ឆ្នាំ​នេះ ដើម្បី​ជំនួស Ford Fiesta Active៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម