នៅពេលនេះវិបសាយមួយបានបង្ហាញអំពីជម្រើសទាំងអស់សម្រាប់រថយន្ត Ford F-150 ជំនាន់ថ្មីជំនាន់ទី ១៤ ដែលមានការផ្លាស់រូបរាងថ្មី ដោយជឿជាក់ថាវានឹងបង្ហាញខ្លួននៅអំឡុងចុងឆ្នាំ ២០២០ នេះ។
ពណ៌ទាំងអស់គឺមានចំនួន ១៥ ដែលមានពណ៌ខ្លះគេធ្លាប់ស្គាល់ពីមុនមក និងមានពណ៌ខ្លះគឺថ្មីតែម្ដង។ ពណ៌ទាំង ១៥ មានដូចជា ៖
- Antimatter Blue Metallic
- Carbonized Gray Metallic (ដូចឃើញលើរថយន្ត Mustang Mach-E)
- Space White Pearl
- Oxford White
- Star White Pearl
- Race Red
- Kodiak Brown Metallic
- Stone Gray Metallic
- Lucid Red Pearl
- Smoked Quartz Metallic
- Velocity Blue Metallic
- Guard Metallic
- Lead Foot Gray
- Iconic Silver Metallic
- Agate Black Metallic
ប្រភពជិតស្និទ្ធនឹងម៉ាករថយន្ត Ford បានឲ្យដឹងថារថយន្ត F-150 ស៊េរីឆ្នាំ ២០២១ នឹងចូលរោងចក្រផលិតចាប់ពីខែកក្កដានេះ ជាមួយនឹងពេលវេលាចេញលក់អាចនឹងនៅរង្វង់ខែកញ្ញា។
មកទល់ពេលនេះគេដឹងមិនច្រើនឡើយអំពី Ford F-150 ជំនាន់ទី ១៤ ក្រៅតែដឹងថាវានឹងមានប្រភេទម៉ាស៊ីន Hybrid ជាលើកដំបូង បន្ទាប់មកនឹងមានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធដែលអាចនឹងចេញ ១ ឆ្នាំក្រោយប្រភេទ Hybrid៕