[បរទេស] រោងចក្រផលិតរថយន្តជាឧស្សាហកម្មដ៏ធំមួយក្នុងចំណោមឧស្សាហកម្មផ្សេងៗ។ ខណៈដែលរោងចក្រផលិតរថយន្តមួយចំនួនអាចផលិតបានជាងមួយលានគ្រឿងក្នុងមួយឆ្នាំ។ ក្នុងនោះគេហទំព័រ Autocar ចងក្រងបញ្ជីរោងចក្រធំបំផុតរបស់ពិភពលោកតាមចំនួនផលិតកម្ម ដោយផ្អែកលើទិន្នន័យឆ្នាំ ២០១៩។ គេហទំព័រព័ត៌មានរបស់ចក្រភពអង់គ្លេសបានពន្យល់ដោយមិនប្រើប្រាស់ទិន្នន័យឆ្នាំ ២០២០ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។
ខាងក្រោមនេះជារោងចក្រផលិតរថយន្តបានច្រើនជាងគេទាំងលើនៅលើពិភពលោក៖
១០) រោងចក្រ Ford Kansas City នៅសហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួន ៥០០,៣៦៥ គ្រឿងក្នុងមួយឆ្នាំ
៩) រោងចក្រ Toyota Kentucky នៅសហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួន ៥៥០,០០០ គ្រឿងក្នុងមួយឆ្នាំ
៨) រោងចក្រ Kia Hwaseong នៅកូរ៉េខាងត្បូង ផលិតរថយន្តបានចំនួន ៥៦៣,០០០ គ្រឿងក្នុងមួយឆ្នាំ
៧) រោងចក្រ Mazda នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ផលិតរថយន្តបានចំនួន ៥៦៩,០០០ គ្រឿងក្នុងមួយឆ្នាំ
៦) រោងចក្រ Kia នៅទីក្រុង Autoland Gwangju ប្រទេសកូរ៉េខាងត្បូង ផលិតរថយន្តបានចំនួន ៦២០,០០០ គ្រឿងក្នុងមួយឆ្នាំ
៥) រោងចក្រ Nissan Smyma នៅសហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួន ៦៤០,០០០ គ្រឿងក្នុងមួយឆ្នាំ
៤) រោងចក្រ Renault Avtovaz Togliatti នៅប្រទេសរុស្សី ផលិតរថយន្តបានចំនួន ៦៥០,០០០ គ្រឿងក្នុងមួយឆ្នាំ
៣) រោងចក្រ Volkswagen Wolfsburg នៅអាល្លឺម៉ង់ ផលិតរថយន្តបានចំនួន ៨១៥,០០០ គ្រឿងក្នុងមួយឆ្នាំ
២) រោងចក្រ Kia Yancheng នៅប្រទេសចិន ផលិតរថយន្តបានចំនួន ៨៩០,០០០ គ្រឿងក្នុងមួយឆ្នាំ
១) រោងចក្រ Hyundai Ulsan នៅប្រទេសកូរ៉េខាងត្បូង ផលិតរថយន្តបានចំនួន ១,៥៣០,០០០ គ្រឿងក្នុងមួយឆ្នាំ