ទីបំផុតដឹងថ្ងៃប្រកាសចេញឡាន Hummer អគ្គិសនីប្រភេទ SUV ហើយ!

រថយន្ត Hummer អគ្គិសនីដែលជាប្រភេទ SUV របស់ក្រុមហ៊ុន GMC មានការទន្ទឹងរង់ចាំច្រើនពីសំណាក់អ្នកគាំទ្រ ហើយពេលនេះក្រុមហ៊ុនបានប្រាប់ឲ្យដឹងថារថយន្ត SUV នេះនឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះតែម្ដង។

រចនាបថរបស់រថយន្ត Hummer អគ្គិសនីប្រភេទ SUV នេះ នឹងមានលក្ខណៈដូចគ្នាទៅនឹងរថយន្ត Hummer អគ្គិសនីប្រភេទភីកអាប់ដែលបានចេញនាពេលកន្លងមក ដោយវានឹងមានឃ្លុបក្រោយបិទជិតដើម្បីក្លាយខ្លួនទៅជារថយន្ត SUV ពេញលេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជារូបភាព Teaser មានបង្ហាញត្រឹមស្រមោលនៃរាងរថយន្ត SUV នេះ ប៉ុន្តែក្នុងបទបង្ហាញកន្លងមក គេអាចមើលឃើញថារថយន្តនេះពិតជាមានរចនាបថដូចគ្នានឹងប្រភេទភីកអាប់ដែរ ហើយវាទំនងជាមានសមត្ថភាពខ្លាំងក្លាលើការបើកបរផ្លូវលំបាកមិនចាញ់ប្រភេទភីកអាប់ឡើយ។

គេនៅមិនទាន់ដឹងនៅឡើយទេថារថយន្ត Hummer អគ្គិសនីប្រភេទ SUV នឹងចេញលក់នាពេលណានោះ។ ប៉ុន្តែសម្រាប់រថយន្តប្រភេទភីកអាប់នឹងចាប់ផ្ដើមចេញលក់ចាប់ពីអំឡុងត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម