
ក្រុមហ៊ុន General Motors បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ២៥ នៃការបង្កើតរថយន្ត Hummer H2 ដោយបានធ្វើការដាក់បង្ហាញរថយន្តឆ្នៃជាពិសេស Hummer EV Icon 25។ រថយន្ដខួប ២៥ឆ្នាំ មួយនេះត្រូវបានរចនាជាមួយពណ៌លឿងឆើតឆាយ ទទួលបានការបំផុសគំនិតចេញពីពណ៌ដ៏ទាក់ភ្នែកដែលធ្លាប់មាននៅលើម៉ូឌែល Hummer H2 ជំនាន់មុន ហើយផលិតមកជាមួយកំណត់តែ ២៥០គ្រឿងប៉ុណ្ណោះ។
ងាកទៅមើលការរចនាជាមួយពណ៌លឿងលេងបន្ថែមជាមួយពណ៍ខ្មៅយ៉ាន់កង់, Body kit ជមួយជុំរថយន្ដ , កញ្ចក់មើលក្រោយ និងដំបូលឡាន កាន់តែជួយលើកសម្រស់រថយន្ដឲ្យកាន់តែស្រស់ស្អាតហើយមកទៅគឺសុីគ្នាតែម្ដងរវាងពណ៍លឿងជាមួយពណ៍ខ្មៅ។ លើសពីនេះ ម៉ូឌែលខួប ២៥ឆ្នាំនេះក៏មានបំពាក់នូវទំពក់សម្រាប់អូសសណ្ដោងពណ៌ខ្មៅ និងបន្ទះដែកការពារបាតក្រោមពណ៌ខ្មៅផងដែរ។
ការផ្លាស់ប្តូរផ្នែកខាងក្នុងក៏មានតិចតួចដូចគ្នាដែរ ប៉ុន្តែវារួមបញ្ចូលនូវកាប៊ីនពណ៌ខ្មៅស្រអាប់ថ្មីជាមួយនឹងក្រាហ្វិកប្លែកខុសពីម៉ូឌែលធម្មតានៅលើអេក្រង់កម្សាន្ត)។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់នូវផ្លាកសញ្ញាដែលមានវាយលេខរៀងសម្គាល់ នៅលើតាប្លូ ដែលបញ្ជាក់ថា រថយន្តនេះគឺជាគ្រឿងមួយក្នុងចំណោមរថយន្តចំនួន ២៥០គ្រឿង។ អ្នកទិញក៏នឹងទទួលបាន «វត្ថុអនុស្សាវរីយ៍ផ្តាច់មុខ» មួយផងដែរ ប៉ុន្តែក្រុមហ៊ុន GMC បានបដិសេធមិនប្រាប់ថាវាជាអ្វីនោះឡើយ។
![]()
សម្រាប់កញ្ចប់តុបតែងពិសេស «Icon 25» នេះនឹងត្រូវដាក់ឲ្យមាននៅលើរថយន្ត Hummer EV ទាំងប្រភេទភីកអាប់និងប្រភេទ SUV 2X និង 3X។ មិនទាន់មានការបញ្ជាក់អំពីតម្លៃនៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូឌែលឆ្នាំ ២០២៦ មានតម្លៃចាប់ផ្តើមពី ៩៧ ៨២៥ ដុល្លារអាមេរិក។ ជាមួយគ្នានេះក្រៅការកែលម្អខាងក្រៅក្រុមហ៊ុន GMC ក៏បានប្រកាសពីការធ្វើបច្ចុប្បន្នភាពមួយចំនួនសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះផងដែរ រួមទាំងការបំពាក់រន្ធសាកភ្លើងស្តង់ដារអាមេរិកខាងជើង (NACS) អនុញ្ញាតឲ្យរថយន្ដនេះអាចប្រើប្រាស់ស្ថានីយសាកថ្ម Tesla Superchargers បានយ៉ាងងាយស្រួល ហើយក្រុមហ៊ុនបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះមិនមានផលប៉ះពាល់ដល់សមត្ថភាពនៃការសាកថ្មទៅផ្ទះនោះឡើយ។ រថយន្ត GMC Hummer EV ស៊េរីឆ្នាំ ២០២៧ នឹងត្រូវដាក់ចូលក្នុងខ្សែសង្វាក់ផលិតកម្មនៅចុងឆ្នាំនេះ ហើយនឹងបន្តប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីដូចម៉ូឌែល អាចផលិតកម្លាំងបានរហូតដល់ ១ ១៦០សេះ និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង) ក្នុងរយៈពេលត្រឹមតែ ២.៨ វិនាទីប៉ុណ្ណោះ៕





















