ទីបំផុត Ford បង្ហាញរូបរាងផ្លូវការដំបូងនៃភីកអាប់ F-150 ឆ្នាំ ២០២១

Ford F-150 ឆ្នាំ ២០២១ នឹង​បង្ហាញ​រូបភាព​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៥ ខែ​មិថុនា​នេះ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​រូបភាព​ Teaser ដំបូង​នៃ​រថយន្ត​ភីកអាប់​ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នេះ។

ត្បិត​ថា​រូបភាព​មិន​បាន​បង្ហាញ​អ្វី​ច្រើន ប៉ុន្តែ​វា​បាន​បញ្ជាក់​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​លើ​ចង្កៀង​ខាង​មុខ ដែល​មាន​រុំ​ព័ទ្ធ​ដោយ​អំពូល​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ LED រាង​ជា​អក្សរ C។ កន្លង​មក​រូបរាង​ខាង​មុខ​របស់ F-150 ស៊េរី​ថ្មី ត្រូវ​បាន​គេ​ថត​ជាប់​ជា​ច្រើន​លើក​មក​ហើយ ពេល​វា​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ។ បើ​តាម​រូបភាព​ដែល​គេ​ថត​បាន​កន្លង​មក នៅ​ផ្នែក​ខាង​មុខ​ក៏​មាន​ផ្លាស់​ប្ដូរ​រន្ធ​ខ្យល់​ដែល​មាន​ឌីហ្សាញ​ថ្មី​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​ក្រៅ​ពី​រូបភាព Teaser នេះ ក្រុមហ៊ុន Ford ក៏​បាន​បញ្ជាក់​ដែរ​ថា រថយន្ត F-150 ឆ្នាំ ២០២១ នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ចាប់​ផ្ដើម​ពី​​ចុង​ឆ្នាំ​នេះ។ គួរ​ដឹង​ដែរ​ថា​ F-150 ស៊េរី​ថ្មី អាច​នឹង​មាន​បន្ថែម​នូវ​ប្រភេទ​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​នឹង​មក​ដល់​លើ​ទីផ្សារ​ក្នុង​ពេល ២ឆ្នាំទៀត៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម