ក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញនូវរថយន្ត Honda Civic សេរ៊ីថ្មី ២០២២ ជាផ្លូវការ ជាមួយការអាប់ដេតរូបរាងថ្មី កាន់តែទំនើប និងទាន់សម័យ, ជម្រើសម៉ាស៊ីនថ្មី និងប្រព័ន្ធសុវត្ថិភាពផងដែរ។
រថយន្ត Honda Civic ឆ្នាំ ២០២២នេះ មានចំនួន ៤ប្រភេទគឺ LX, Sport, EX និង Touring វាមានប្រវែងពីកង់មុខដល់កង់ក្រោយវែងជាងម៉ូឌែលមុន ៣៥,៥មីលីម៉ែត្រ និងទទឹងវែងជាង ១២មីលីម៉ែត្រ។
តាមរយ:ការប្រើប្រាស់ដែកថែប និងអាលុយមីញ៉ូមធ្វើអោយរថយន្ត Honda Civic ២០២២នេះ មានភាពរឹងមាំជាងមុនចំនួន ៨ ទៅ ១៣ភាគរយ។ បន្ថែមពីនេះត្រូវបានបំពាក់ជាមួយចង្កៀងLED មុខ-ក្រោយ ទំហំធំមុន, កាងក្រោយ រចនាឡើងរឹងម៉ាំជាងមុន, កញ្ជក់ជំហៀងទាំងសងខាងផ្លាស់ប្តូរទីតាំងដាក់នៅលើ A-pillar រួមជាមួយជម្រើសពណ៌តួខ្លួនចំនួន ៨ពណ៌ រួមបញ្ជូលជាមួយពណ៌ថ្មីចំនួន ៣៖ Meteorite Grey Metallic, Sonic Gray Pearl និង Morning Mist Blue Metallic។
រីឯផ្នែកខាងក្នុងការប៊ីនគឺមានភាពធំទូលាយជាងមុន និងបានបំពាក់ស្តង់ដាជាមួយអេក្រង់បង្ហាញព័ត៌មាន ប្រភេទឌីជីថល ទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ, ប្រព័ន្ធតន្ត្រីប្រភេទ Bose ចំនួន ១២គ្រាប់ និងកៅអីប្រភេទ Body Stabilizing Seat ដែលផ្តល់នូវផាសុខភាពសម្រាប់ការធ្វើដំណើរ។ បន្ថែមពីនេះ នៅលើតាប្លូបានបំពាក់ជាមួយសំណាញ់រាងសំបុក្រឃ្មុំ ប្រវែងវែង ហើយនៅក្រោមសំណាញ់រាងសំបុក្រឃ្មុំនោះ គឺជាម៉ាស៊ីនត្រជាក់។
សម្រាប់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើការនៅលើរថយន្ត Honda Civic ឆ្នាំ ២០២២នេះ Honda បានអភិវឌ្ឍបន្ថែម អោយកាន់ល្អប្រសើជាងមុនទៅលើ Honda Sensing Package ដោយប្រព័ន្ធអាចមើលឃើញកាន់តែច្បាស់ និងកំណត់អត្តសញ្ញាណអ្នកថ្មើរជើង, អ្នកជិះកង់ និងយានយន្តដទៃទៀតលឿនជាងមុន។
Honda Civic ឆ្នាំ ២០២២ បំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០Nm និងជម្រើស ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ និងកម្លាំងរមួល ៤ ២០០rpm ដំណើការដោយប្រអប់លេខ CVT។
រថយន្ត Honda Civic ឆ្នាំ ២០២២ នឹងត្រូវផលិតនៅរោងចក្ររបស់ Honda នៅប្រទេសកាណាដា ហើយគ្រោងនឹងលក់នៅលើទីផ្សារនៅរដូវក្តៅនេះ ដោយមានតម្លៃចាប់ពី ២២ ១៥០ដុល្លារ៕