ក្រុមហ៊ុនជប៉ុន Modellista បានធ្វើការបង្ហាញចេញនូវគ្រឿងតុបតែខ្លួនឈ្មោះ Modellista Aero Part Kit សម្រាប់រថយន្ត Land Cruiser ២០២២ ដែលទើបតែចេញលក់ជាផ្លូវការនៅប្រទេសកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២កន្លងទៅ។
កញ្ចប់ Aero Part Kit រួមមាន កាងធ្លាក់ខាងមុខ (Front Skirt), កាងក្រោយ, ស៊ីម៉ាំងភ្លោះ, ថាសកង់ទំហំ ២១អ៊ីញ ចំនួន ៦ប្រឡោះ, Spoiler ខាងក្រោយ និង Welcome Light។ សម្រាប់គ្រឿងតុបតែងនេះមានតម្លៃចាប់ពី ៤៧៣ដុល្លារ រហូតដល់ ៣ ៦៧៤ដុល្លារ (Set A)។
គួរបញ្ជាក់ផងដែរ រថយន្ត Land Cruiser ២០២២ ឬ LC300 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA Platform របស់ក្រុមហ៊ុន Toyota បំពាក់ជាមួយម៉ាស៊ីនថ្មី ៣,៥លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៤៧៩គញ៉ូតុនម៉ែត្រ៕