ទើបចេញអា ២០២២ តែរថយន្ត Land Cruiser ឆ្នាំ១៩៩៤ លក់បានតម្លៃជាង ១៣ម៉ឺនដុល្លារ

រថយន្ត Land Cruiser ត្រូវបានគេអោយឈ្មោះថាជារថយន្តកំពូលអ្នកប្រយុទ្ធ ដោយសារតែអាចជំនៈគ្រប់ឧបសគ្គផ្លូវ និងមានភាពជាប់ធន់បំផុត។ បន្ទាប់ពីបញ្ចេញនូវម៉ូដែលឆ្នាំថ្មី ២០២២ រួចមក នៅលើគេហទំព័រលក់ដេញថ្លៃមួយ រថយន្ត Land Cruiser ដែលមានអាយុកាល ២៧ឆ្នាំ ត្រូវបានគេទិញយកក្នុងតម្លៃ ១៣៦ ០០០ដុល្លារសហរដ្ឋអាមេរិច។

រថយន្តនេះ ត្រូវបានរក្សាទុក (Car Collections) ជាមួយម្ចាស់ដើម អស់រយៈពេលជិត២៦ឆ្នាំ បន្ទាប់មកឆ្នាំ២០២០ ក៏ផ្លាស់មកម្ចាស់ទី២ និងក្រោយមកទៀត រហូតមកដល់ពេលនេះ ត្រូវបានគេទិញយកក្លាយជាម្ចាស់ទី៤ របស់រថយន្តមួយនេះ។ ទោះបីជាមានអាយុកាល ២៧ឆ្នាំក៏ពិតមែន ប៉ុន្តែរថយន្តនេះនៅតែរក្សាសៀវភៅណែនាំច្បាប់ដើម របាយការណ៌ជុសជួល ( Carfax report) និងឯកសារចុះបញ្ជើរយានយន្ត។ គ្រឿងបង្គុំខ្ចៅខ្យងរបស់ឡាន ហាក់នៅមានសភាពថ្មី និងដំណើរការល្អ ដូចជាមុខងារបិទបើកប៉ុងមុខក្រោយ មុខងារបញ្ជារដំបូលបើកខាងលើដោយថាមពលអេឡិចត្រូនិច កាងលំអរខាងក្រោយ ធ្នើរដាក់អីវ៉ាន់ខាងលើដំបូល អង់តែនវិទ្យុ កញ្ចក់បង្អូចក្រោយអាចទាញបិទបើកបាន និងម៉ាស៊ីនត្រជាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលបើកគម្របម៉ាស៊ីនភ្លាម យើងនឹងបានឃើញម៉ាស៊ីន ៤,៥លីត្រ ស៊ីឡាំង ៦ ប្រភេទ Inline ថាមពលកម្លាំង ២១២សេះ កម្លាំងរមួល ៣៧៣ញ៉ូតុនម៉ែត្រ  ប្រភេទប៉ុង២ ប្រអប់លេខ ៤វគ្គ ស្វ័យប្រវត្តិ។ រថយន្តនេះមានប្រវត្តិថែទាំចុងក្រោយក្នុងខែ តុលា ឆ្នំា២០២០ ដោយបានផ្លាស់ប្តូរខ្សែក្រវ៉ាត់ អាគុយ និងប្រេងម៉ាស៊ីនផងដែរ។ សំណួរសួរថា ប្រសិនបើអ្នកមានលុយជាង ១៣ម៉ឺន តើអ្នកនឹងទិញរថយន្តថ្មី G-Class ឬ Land Cruiser ឆ្នាំ១៩៩៤? បងប្អូនអាចបញ្ចេញមតិនៅខាងក្រោមបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម