[ទីផ្សារបរទេស] ជាមួយការបង្ហាញចេញរថយន្ត Toyota bZ3 ក្នុងទីផ្សារប្រទេសចិន Toyota បានឲ្យតម្រុយពីរថយន្តអគ្គិសនីមួយទៀតដែលនឹងជាម៉ូដែលទីបីនៃសែស្រឡាយរថយន្ត bZ របស់ខ្លួន។
រថយន្តទីបីនេះមានតែរូបភាព Teaser មួយប៉ុណ្ណោះ ដែលបានបង្ហាញពីផ្នែកខាងក្រោយនៃរថយន្ត ជាមួយទ្រង់ទ្រាយខុសពីរថយន្ត bZ3 និងមានគូថក្រោយជាប្រភេទ Hatchback។
អាចមិនខុសពី bZ3 រថយន្តម៉ូដែលថ្មីប្រហែលជាបង្កើតរួមគ្នាជាមួយក្រុមហ៊ុន BYD និងអាចប្រើប្រាស់អាគុយ និងម៉ូទ័រដូចគ្នា ប៉ុន្តែមកទល់ពេលនេះគេមិនទាន់ដឹងដំណឹងលម្អិតអ្វីនៅឡើយទេ ក្រៅតែពីការបញ្ជាក់របស់ Toyota ថាវាមានចម្ងាយបើកបរដល់ ៦០០គីឡូម៉ែត្រ។
Toyota មិនបាននិយាយអំពីពេលវេលាដែលប្រកាសចេញរថយន្តទីបីនេះទេ ប៉ុន្តែគេរំពឹងថាវានឹងត្រូវបង្ហាញរូបរាងនៅអំឡុងឆ្នាំ២០២៣ខាងមុខ៕