[ទីផ្សារបរទេស] កាលពីពេលកន្លងទៅ ក្រុមហ៊ុន Lightyear បានធ្វើការប្រកាសចេញនូវរថយន្តម៉ូឌែល One ដោយដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមដាក់លក់នៅតំបន់អឺរ៉ុប។
រថយន្ត Lightyear One ជារថយន្តអគ្គិសនីនាអនាគត ដែលបានបំពាក់ដោយផ្ទាំងសូឡាចំនួន ៥ម៉ែត្រ ដែលអាចបង្កើនចម្ងាយរថយន្តឱ្យជិះបានចម្ងាយ ៩៦ គីឡូម៉ែត្ររយៈពេល ៨ ម៉ោងក្រោមពន្លឺព្រះអាទិត្យ។ ខណៈដែលការសាកភ្លើងរយៈពេល ១ ម៉ោងអាចជិះបានចម្ងាយ ១២ គីទ្បូម៉ែត្រ។ លើសពីនេះ បើសិនជាសាកអាគុយពេញវាអាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ បើយោងតាមការតេស្តនៅលើ WLTP Cycle។ លើសពីនេះ ប្រសិនបើរថយន្តនេះប្រើថាមពលរួមគ្នា វានឹងអាចបើកបរបានរយៈ ១ខែ។
បន្ថែមពីនេះរថយន្ត Lightyear One បំពាក់នូវម៉ូទ័រគ្គសនី ផលិតកម្លាំង ១៣៦សេះ និងកម្លាំងរមួល ១,២០០ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០ ម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង ១០វិនាទី ប៉ុន្តែមិនទាន់បានបង្ហាញពីល្បឿនកំពូលនៅពេលនេះទេ។
សូមបញ្ជាក់ថារយន្ត Lightyear One នឹងត្រូវផលិតទ្បើងនៅក្នុប្រទេសហ្វាំងឡង់សម្រាប់ទីផ្សារនៅតំបន់អឺរ៉ុបជាមួយនឹងតម្លៃ ១៦៧ ១៨២ ដុល្លារ ដែលមានត្រឹមតែ ៩៤៦ គ្រឿងប៉ុណ្ណោះ៕