[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បាននិយាយថា៖ ក្រុមហ៊ុនផលិតរថយន្តបានប្តេជ្ញាចិត្តក្នុងការលុបបំបាត់តម្លៃមិនសមហេតុផល ដែលអ្នកចែកចាយមួយចំនួនបាននឹងកំពុងគិតពីលើតម្លៃដើម។ ក្នុងនោះ លោកបាននិយាយថានៅកកាន់ Fox Business ថា៖ ប្រហែល ១០% នៃបណ្តាញអ្នកចែកចាយរបស់ខ្លួនបានគិតប្រាក់ពីលើតម្លៃចេញពីរោងចក្រ សម្រាប់ម៉ូដែលដែលមានស្រាប់របស់ពួកគេ។
Farley បានបន្តអធិប្បាយថា “យើងមានការសិក្សាស្រាវជ្រាវយ៉ាងល្អអំពីពួកគេជានរណា ហើយការបែងចែកផលិតផល ហើយនាពេលអនាគតរបស់ពួកគេនឹងរងផលប៉ះពាល់ដោយផ្ទាល់” ។
ការព្រមានរបស់ Farley បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានផ្នែកលក់របស់ក្រុមហ៊ុន Ford លោក Andrew Frick បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយបញ្ជាក់ថា ពួកគេអាចបាត់បង់ការចែកចាយ F-150 Lightning ប្រសិនបើពួកគេព្យាយាមយកបង់ថ្លៃបន្ថែមសម្រាប់រថយន្តអគ្គិសនីនាពេលខាងមុខ។
ក្នុងនោះ លោក Brian Johnson អ្នកវិភាគរបស់ Barclays បានលើកឡើងថា តម្លៃដែលត្រូវបានបន្ថែមទៅលើតម្លៃដោយអ្នកចែកចាយ Ford មានតម្លៃសរុបរហូតដល់ ៣,៦ ពាន់លានដុល្លារ។
លើសពីនេះលោក Farley បានបន្ថែមថា៖ វានឹងមានសារៈសំខាន់ជាពិសេសសម្រាប់ក្រុមហ៊ុនក្នុងការដោះស្រាយកង្វល់អំពីតម្លៃនៃរថយន្តអគ្គិសនី ។ លោកបានបន្តថា៖ នេះជាប្រធានបទដ៏សំខាន់មួយដោយសារតែដែលយើងចង់បង្កើតនៅក្នុងរថយន្តប្រើអគ្គិសនី នឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការទៅទីផ្សារនិងបទពិសោធន៍របស់អតិថិជនខុសគ្នា»។ ខ្ញុំនឹងមិនចង់បន្ថែមអ្វីលើសពីនេះទេ ប៉ុន្តែនេះគឺជាមេរៀនដ៏សំខាន់សម្រាប់ពួកយើងអំពីប្រព័ន្ធ Franchise និងវិធីដែលយើងនឹងគ្រប់គ្រងឆ្ពោះទៅមុខ” ៕