នៅឆ្នាំនេះ GM អាចនឹងខាតលុយដល់ទៅ ៥ពាន់លានដុល្លារ ឯណ្ណោះ ដោយសារពន្ធរបស់ត្រាំ!

បន្ទាប់ពីការដាក់ពន្ធជាច្រើន ពេលនេះ ក្រុមហ៊ុន General Motors (GM) ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេសហរដ្ឋអាមេរិក​ គឺត្រូវបានរាយការណ៍ហើយថា បាន និងកំពុងប្រឈមមុខនូវបញ្ហាជាច្រើនទៅផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ដោយក្នុងនោះ ពួកគេគឺបានបាត់បង់ប្រាក់ដល់ទៅ ១,១ពាន់លានដុល្លារ ឯណ្ណោះ នៅក្នុងត្រីមាសទី ២ ដោយពន្ធរបស់លោកដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ទោះបីជានៅក្នុងត្រីមាសទី ២ ក្រុមមួយនេះបានរកប្រាក់ចំណូលសរុបបានច្រើនដល់ ៤៧,១ ពាន់លានដុល្លារ ក៏ដោយ ក៏ប៉ុន្តែប្រាក់ទាំងនេះគឺមិនទាន់ត្រូវបានគិតពន្ធ និងការប្រាក់នៅឡើយនោះទេ ហើយនៅក្នុងឆ្នាំ២០២៥ នេះទៀតសោក ពួកគេគឺអាចនឹងបាត់បង់ប្រាក់សរុបរហូតដល់ទៅ ៥ពាន់លានដុល្លារ ឯណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ បើយោងតាមការរាយការណ៍របស់ក្រុមហ៊ុន GM ផ្ទាល់គឺបានឲដឹងថា ទោះបីក្នុងពេលបច្ចុប្បន្ននេះ ពួកគេកំពុងជួបនឹងបញ្ហាពន្ធគយ និងសេដ្ឋកិច្ចក៏ដោយ ក៏ពួកគេនៅតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍រថយន្តថ្មីៗសម្រាប់បំពេញតម្រូវការទីផ្សាររបស់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិដដែលផងដែរ ជាពិសេសគឺរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម