ឡានអគ្គិសនី Range Rover EV ទំនងអាចចេញលក់នៅឆ្នាំ២០២១

Land Rover កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនក្រោមត្រកូល Range Rover ដែលនឹងចេញលក់ នៅចុងឆ្នាំ២០២១ ខាងមុខ។

បន្ទាប់ពីបានបញ្ចេញរថយន្ត SUV មានសមត្ថភាព Off-road ដ៏អស្ចារ្យ គឺ Land Rover Defender រួច ក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះ អាចងាកមកផ្តោតខ្លាំង លើរថយន្តអគ្គិសនីថ្មីរបស់ខ្លួនវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីថ្មីនោះទំនងអាចប្រើឈ្មោះ Road Rover ដែលផ្តោតខ្លាំងលើការបើកបរ ហើយក៏នៅតែរក្សាសមត្ថភាពបើក Off-road ដដែល។ វានឹងក្លាយជាគូប្រជែងរបស់រថយន្តអគ្គិសនីដូចជា Porsche Macan EV និង Audi E-tron Sportback ជាដើម។

រថយន្តដែលក្រុមហ៊ុន Land Rover ចាត់ថ្នាក់ថាជា “SUV ខ្នាតមធ្យម” នោះ នឹងមានទំហំស្ថិតនៅចន្លោះរថយន្ត Evoque និង Velar ប៉ុន្តែមានដំបូលទាល និងមុខតូច។ មិនតែប៉ុណ្ណោះ វាអាចមានកាប៊ីនខាងក្នុងធំទូលាយជាង Velar ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម