បច្ចេកវិទ្យាថ្មីរបស់ Xiaomi នឹងព្រមាន​ពីល្បឿនរថយន្តដែលអាចបង្កគ្រោះថ្នាក់

Xiaomi Auto បាន​ដាក់ពាក្យស្នើសុំប៉ាតង់ សម្រាប់​បច្ចេកវិទ្យាថ្មីនៃប្រព័ន្ធសុវត្ថិភាពរថយន្ត “Vehicle Overspeed Alert Method Device” ដែលនឹងជួយដាស់តឿនឲ្យអ្នកបើកបរមាន​ការប្រុងប្រយ័ត្នខ្ពស់​នូវវល្បឿនរថយន្ត ដែលអាចបង្កគ្រោះថ្នាក់កើតឡើង។

ប្រព័ន្ធថ្មីនេះ នឹងប្រមូលពីគ្រប់សេនស័រអំពីវត្ថុ​នានានៅក្នុងរង្វង់តំបន់ដែល​រថយន្តកំពុងស្ថិតនៅ។ ពេលនោះ វានឹងធ្វើការគណនាចាប់​យកប្រភេទវត្ថុចលនា​ ដែលជាគោលដៅ​ ដែលនឹងអាចប៉ះទង្គិចជាមួយល្បឿនរថយន្ត។ បើល្បឿនរថយន្តប៉ុណ្ណេះ អាចបង្កគ្រោះថ្នាក់ជាមួយវត្ថុនោះបាន ប្រព័ន្ធនេះ​នឹងលោតសញ្ញាព្រមានភ្លាម​ ដើម្បីដាស់តឿនឲ្យអ្នកបើកបរ​បន្ថយល្បឿនវិញភ្លាមៗ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពិតទៅ នៅតាមប្រទេសជឿនលឿន គឺមានការបំពាក់ប្រព័ន្ធតាមដាន​ការលើសល្បឿនកំណត់​របស់​រថយន្តរួចស្រេចទៅហើយ។ ប៉ុន្តែ Xiaomi បានកត់សម្គាល់ថា នៅតំបន់ទីប្រជុំជន បើទោះបីជារថយន្តនោះ បើកក្រោមល្បឿនកំណត់ក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យសុវត្ថិភាពដដែល។

 

ដូច្នេះ ប្រព័ន្ធនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់បន្ថែមទៀត ហើយចំពោះកម្រិតនៃលោតសញ្ញាដាស់តឿន នឹងធ្វើឡើង​តាមតំបន់ជាក់ស្តែង ជាពិសេសនៅកន្លែងមានមនុស្សច្រើនកកកុញ ដូចជា នៅសាលារៀន តំបន់ទេសចរណ៍ និងតំបន់ការដ្ឋាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម