តើភ្លើងសញ្ញា VSC នៅលើរថយន្តតូយ៉ូតាមានអត្ថន័យដូចម្តេច? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] VSC គឺមកពីពាក្យ “Vehicle Stability Control” មានន័យថា ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត។ ប្រព័ន្ធគ្រប់គ្រងលំនឹងជួយអោយរថយន្តរក្សាការអូសទាញ និងការកុងត្រូលដោយកាត់បន្ថយការបញ្ជូនថាមពលទាំងស្រុងទៅកាន់កង់រថយន្ត។ ការធ្វើបែបនេះវានឹងជួយដាក់បង្កើនសម្ពាធលើកង់រថយន្តនៅពេលរថយន្តបើកបរលឿន ធ្វើឲ្យកើតមានការគ្រលែងមិនមានលំនឹងលើតួររថយន្ត។​ គោលបំណងនៃប្រព័ន្ធនេះ គឺដើម្បីរក្សាតួររថយន្តរបស់អ្នកអោយស្មើរត្រង់តាមទិសដៅកង់ ដោយការបត់ចង្កូត។ ដោយគឺជាមុខងារសុវត្ថិភាពសំខាន់ដែលត្រូវបានតម្រូវដោយច្បាប់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១២។ ជាធម្មតា ប្រព័ន្ធ VSC  បានបិទ គឺមានន័យថាការគ្រប់គ្រងលំនឹងនៅលើរថយន្តតូយ៉ូតាត្រូវបានបិទ។

  • ទីតាំងរបស់វា៖

វានឹងមានប៉ូតុងសម្រាប់ចុចបិទបើកមួយ ដោយអាចនៅក្បែរដៃលេខ ឬដៃចង្កូតរថយន្ត(អាស្រ័យទៅតាមឆ្នាំផលិតនៃរថយន្ត)ដែលមានរូបដំណាងនៅលើផ្ទៃតាប្លូផងដែរ។

ពាណិជ្ជកម្ម
  • ការចុចដំណើរការប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត VSC

១. សូមប្រាកដថារថយន្តត្រូវបានឈប់ ដាក់រថយន្តនៅលើចំណត ប្រសិនជាអាច

២. ចុចប៊ូតុង VSC ពីរ ទៅ បីវិនាទី

៣. ភ្លើងសញ្ញា TRAC OFF និង VSC OFF នឹងភ្លឺឡើង នៅលើផ្ទៃតាប្លូ ឥឡូវនេះប្រព័ន្ធទាំងនេះគឺបានបិទ

៤. ចុចប៊ូតុងនេះម្តងទៀត ភ្លើងសញ្ញាទាំងពីរនឹងរលត់ ហើយប្រព័ន្ធទាំងនេះនឹងដំណើរការ ឬភ្ជាប់ឡើងវិញ។

ប្រសិនបើភ្លើងសញ្ញា VSC នៅតែភ្លឺមិនរលត់ វាអាចជាបញ្ហា ECU ឬដំណើរការខុសប្រក្រតីជាមួយប្រព័ន្ធVSC។ អ្នកត្រូវយករថយន្តទៅរកសេវាកម្មជួសជុលជាបន្ទាន់ ខណ:ពេលប្រព័ន្ធនេះមានសុវត្ថិភាពដល់ការធ្វើដំណើររបស់អ្នក ៕

Sponsored