បច្ចេកវិទ្យារបស់ Mercedes អាចឲ្យអ្នកបើកដឹងមុនពីជង្ហុក និងទួលបន្ថយល្បឿននៅខាងមុខ

Mercedes-Benz បានបង្ហាញចេញនូវការបន្ថែមថ្មីទៅលើបច្ចេកវិទ្យា Car-to-X របស់ខ្លួន ដែលអាចឲ្យអ្នកបើកបរបានដឹងមុននូវជង្ហុក និងទួលបន្ថយល្បឿនដែលមាននៅខាងមុខ។

រថយន្ត Mercedes-Benz C-Class, S-Class និង EQS ជំនាន់ថ្មីទាំងអស់សុទ្ធតែអាចដឹងមុនពីជង្ហុក និងទួលបន្ថយល្បឿននៅខាងមុខ។ បច្ចេកវិទ្យាដំណើរការទៅបាន ដោយការចែករំលែកព័ត៌មានរវាងរថយន្ត Mercedes-Benz នីមួយៗដែលបានប្រើប្រាស់សេវាកម្ម Car-to-X Communication។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mercedes-Benz មួយដែលប្រើសេវាកម្ម Car-to-X Communication នឹងប្រមូលនូវព័ត៌មានអំពីជង្ហុក និងទួលបន្ថយល្បឿនដែលមានលើដងផ្លូវដែលខ្លួនបានបើកកាត់ បន្ទាប់មកអាចចែករំលែកព័ត៌មាននេះទៅរថយន្តដទៃទៀតបាន។ មុនពេលជិតដល់ជង្ហុក ឬទួលបន្ថយល្បឿន ១០វិនាទី រថយន្តនឹងផ្ដល់ជាសញ្ញាដាស់តឿនអ្នកបើកបរ។

រថយន្ត Mercedes ដទៃដែលផលិតចាប់ពីឆ្នាំ២០១៦ ក៏អាចដំណើរការមុខងារនេះបានដើរ ប្រសិនបើមានប្រើប្រាស់គណនី Mercedes ជាមួយនឹងសេវាកម្ម Car-to-X Communication។ ការឲ្យសញ្ញានេះគឺមានជា ៣៦ភាសានៅជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម