បន្ទាប់ពីបានចែករំលែកព័ត៌មានអាជីវកម្មដ៏រសើបរបស់ Xiaomi Auto ជាមួយភាគីខាងក្រៅ ពេលនេះ លោក Thomas Wang ត្រូវបានបណ្តេញចេញហើយ!

Xiaomi founder and CEO Lei Jun stands next to Xiaomi's newly unveiled first electric vehicle (EV) SU7, at an event in Beijing, China December 28, 2023. REUTERS/Florence Lo

បន្ទាប់ពីមានការស៊ើបអង្កេតផ្ទៃក្នុង ពេលនេះ ក្រុមហ៊ុន Xiaomi បានសម្រេចបណ្តេញលោក Thomas Wang ដែលជាបុគ្គលិកជាន់ខ្ពស់នៃផ្នែកទីផ្សារក្នុងប្រទេសចិនរបស់ខ្លួនហើយ នេះបើយោងតាមកាសែត The Paper ។

ក្នុងនោះ ចំពោះមូលហេតុនៃការបណ្តេញលោក Thomas Wang របស់ក្រុមហ៊ុន Xiaomi នេះ គឺកើតឡើងចំពេលដែលក្រុមហ៊ុនបានរកឃើញថា លោក Thomas Wang បានចែករំលែកព័ត៌មានអាជីវកម្មដ៏រសើបរបស់ក្រុមហ៊ុន Xiaomi Auto ជាមួយភាគីខាងក្រៅសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះការសម្រេចចិត្តនេះ ត្រូវបានប្រកាសដោយគណៈកម្មាធិការក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមហ៊ុន Xiaomi ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា លោក Thomas Wang គឺបានចូលរួមជាមួយក្រុមហ៊ុន Xiaomi ក្នុងឆ្នាំ ២០១៦ និងបានកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងក្រុមហ៊ុន Xiaomi រួមទាំងអ្នកគ្រប់គ្រងទូទៅនៃទីផ្សារប្រទេសចិន, អ្នកគ្រប់គ្រងទូទៅនៃម៉ាក Redmi, អ្នកគ្រប់គ្រងទូទៅនៃផ្នែកទីផ្សារ Redmi និងអ្នកនាំពាក្យផ្លូវការសម្រាប់ម៉ាកទូរស័ព្ទ Redmi ។ គាត់ត្រូវបានចាត់ថ្នាក់ជាអ្នកគ្រប់គ្រងកម្រិតមធ្យមកម្រិតទី ២១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម