មជ្ឈមណ្ឌល Porsche ភ្នំពេញប្រកាសពីការបន្ថែមជូនកញ្ចប់Optionsប្រណីត ដើម្បីជាការស្វាគមន៍ខណៈពេលផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី

កញ្ចប់Optionប្រណីត នឹងត្រូវបានបន្ថែមសម្រាប់រថយន្តPanamera, Cayenne និង Macan ស៊េរីថ្មី

ភ្នំពេញ: មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការផ្លាស់ប្តូរទីតាំងទៅកាន់មហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងខែ មីនា ឆ្នាំ ២០២១នេះ។ អគារថ្មីនៃមជ្ឈមណ្ឌល Porsche មានទីតាំងនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន និងតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។

អ្នកស្រី ស្រស់ ចរិយា នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌល Porsche ភ្នំពេញ បានមានប្រសាសន៍ថា “យើងមានភាពជឿជាក់ថាទីតាំងថ្មីនឹងបង្កើនភាពងាយស្រួលជូនអតិថិជន ព្រោះថាវាមានទីតាំងនៅក្បែរទីប្រជុំជន រួមផ្សំនឹងអគារថ្មីដែលមានការអភិវឌ្ឍជាងមុន។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ គឺជាការចាប់ផ្តើមបើកទំព័រថ្មី ហើយយើងខ្ញុំនឹងនាំចូលម៉ូដែលថ្មីៗកម្មវិធីបើកបរដ៏សប្បាយ ជូនអតិថិជន និងអ្នកគាំទ្រ Porsche នៅកម្ពុជា”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីនេះ មជ្ឈមណ្ឌល Porsche ភ្នំពេញ ក៏បានប្រកាសពីការបន្ថែមកញ្ចប់ Optionsប្រណីត ទៅលើរថយន្ត Porsche Panamera, Cayenne និង Macan ពីលើOption ស្តង់ដារដែលមានរួចជាស្រេចក្នុងរថយន្ត ហើយអតិថិជនក៏អាចចាប់ផ្តើមបញ្ជារទិញរថយន្តស៊េរី ២០២១ ពីពេលឥឡូវនេះផងដែរ។

លោក ឆយ ម៉េងលាង ប្រធានគ្រប់គ្រងផ្នែកលក់ បានបន្ថែមថា “យើងខ្ញុំបានបន្ថែមoption រហូតទៅដល់12មុខ សម្រាប់កញ្ចប់ options ប្រណីតនេះ ដែលធ្វើអោយរថយន្តរបស់យើងកាន់តែមានភាពលេចធ្លោ និងប្រណីតជាងរថយន្តដទៃ ហើយកញ្ចប់options ប្រណីតនេះ មានសម្រាប់តែទីផ្សារកម្ពុជាប៉ុណ្ណោះ”  ។

លើសពីនេះទៅទៀត ការរចនាតុបតែងបន្ថែមទៅលើរថយន្ត Porsche តាមក្តីស្រម៉ៃរបស់អតិថិជន គឺស្ទើរតែគ្មានដែនកំណត់។ អតិថិជនអាចធ្វើការជ្រើសរើសពណ៌ខាងក្រៅ ខាងក្នុង ដោយមើលគម្រូពណ៌ថ្មីៗដែលមានដាក់បង្ហាញ ជ្រើសរើសប្រភេទស្បែក និងបង្កើតរថយន្ត Porsche នោះអោយកាន់តែមានភាពប្រណីតជាមួយអ្នកជំនាញផ្នែកផលិតផលរបស់Porsche។

ទីតាំងថ្មីនេះ ក៏នឹងមានបង្ហាញជូនរថយន្តដែលក្នុងស្តុកស្រាប់ ហើយអតិថិជនអាចធ្វើការចូលមើលរថយន្តបានយ៉ាងងាយស្រួលតាមរថយន្ត គេហទំព័រ ឬ អគារតាំងបង្ហាញបែបនិមិត្ត https://dealer.porsche.com/cambodia/virtual-showroom ដែលផ្តល់ជូនព័ត៌មាន ប្រូម៉ូសិន និងកម្មវិធីថ្មីៗ ក៏ដូចជាធ្វើការណាត់ជួបបើកបរសាកល្បង ឬយករថយន្តមកធ្វើសេវាកម្មនានា។

ដើម្បីទំនាក់ទំនងផ្ទាល់ជាមួយក្រុមការងារនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ សូមទាក់ទងទៅកាន់លេខទូរសព្ទ 012-901-911 ឬផ្ញើរអ៊ីមែលទៅកាន់ [email protected]

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣។ ដោយមាន​ទីតាំង​ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល​ Porsche ភ្នំពេញបម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវាកម្ម​ក្រោយការលក់​​ សម្ភារៈតុបតែង និងលម្អបន្ថែម​ សម្ភារៈតុបតែងរបស់​អ្នកបើកបរ​ Porsche​) នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវាកម្ម​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ ៤ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

  • ផ្នែកទំនាក់ទំនង​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​
  • អ្នកនាង ងួន​ កែវ្វត្តី
  • ទូរសព្ទ​៖ (+855)-11-888-976
  • អ៊ីមែល​៖ [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម