បើតាមការចុះផ្សាយកាលពីថ្មីៗកន្លងទៅបានគេដឹងថារថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ នឹងមានតម្លៃថ្លៃជាងស៊េរីឆ្នាំ ២០២០ ដូចជា Option Lariat, King Ranch, Platinum និង Limited នឹងមានតម្លៃថ្លៃលើសមុនជាមធ្យម ២ ៨០០ដុល្លារ។
ចំពោះរថយន្ត F-150 Raptor ជាធម្មតាគឺវាតែងតែស្ថិតនៅចន្លោះ Option King Ranch និង Platinum ដែលមានន័យថា F-150 Raptorស៊េរីឆ្នាំ ២០២១ អាចនឹងមានតម្លៃថ្លៃលើសស៊េរីបច្ចុប្បន្នយ៉ាងហោចណាស់ ៣ពាន់ដុល្លារ។ បើដូចនេះរថយន្ត F-150 Raptor ឆ្នាំ ២០២១ អាចនឹងមានតម្លៃប្រមាណ ៥៦ ០០០ដុល្លារ (មិនទាន់គិតថ្លៃដឹកជញ្ជូន)។
ត្បិតថានឹងមានតម្លៃថ្លៃជាងមុនមែន ប៉ុន្តែគេរំពឹងថារថយន្ត F-150 Raptor ស៊េរីថ្មី នឹងមានបន្ថែមចំណុចពិសេសៗជាច្រើនលើសស៊េរីបច្ចុប្បន្ន ដើម្បីមកប៉ះប៉ូវការឡើងថ្លៃនេះ និងដើម្បីប្រកួតប្រជែងនឹងរថយន្ត Ram TRX ផងដែរ៕