បើសិនរថយន្ដភីកអាប់ខ្លួនទទួលបានជោគជ័យខ្លាំង Kia ពិចារណបន្ថែមជម្រើស SUV

មានព័ត៌មានលេចលឺជាច្រើនថា Kia គ្រោងនឹងផលិតរថយន្ដ SUV ផ្ដោតលើគ្រោងឆ្អឹងរបស់រថយន្ដភីកអាប់ Kia Tasman។ ប៉ុន្ដែយ៉ាងណាមិញ បច្ចុប្បន្នតាមការបញ្ជាក់ពីក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ពួកគេផ្ដោតលើការលក់រថយន្ដភីកអាប់សិន។

យោងតាមចុះផ្សាយរបស់ Carsales ប្រធានវិស្វករផ្នែកបើកបរ និងការគ្រប់គ្រងរបស់ក្រុមហ៊ុន Kia ប្រទេសអូស្ត្រាលីបាននិយាយថា រថយន្ត SUV ម៉ូឌែល Tasman នឹងមានវត្ដមានក្នុងរយៈពេលបីឆ្នាំខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Kia ប្រទេសអូស្ត្រាលីត្រូវបានគេរាយការណ៍ថា បានបដិសេធរឿងនេះ ហើយបាននិយាយថា ប្រសិនបើរថយន្ដ Tasman ទទួលបានជោគជ័យ នោះជម្រើសជាច្រើនទៀតនឹងកើតមាន ដូច្នេះយើងត្រូវគិតយ៉ាងណាឲ្យភីកអាប់ Tasman ដំណើរការបានល្អសិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើរថយន្ត SUV នេះត្រូវបានអនុញ្ញាតឲ្យផលិតជាផ្លូវការ វានឹងទំនងជានឹងក្លាយជាគូប្រជែងជាមួយរថយន្ត Toyota Prado និង Ford Everest។ 

នេះហាក់ដូចជាបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិចារណាបង្កើតរថយន្ត SUV ដោយផ្អែកលើរថយន្តភីកអាប់ Tasman ទោះបីជាពេលនេះវាមិនទាន់ត្រូវបានអនុម័តផលិតជាផ្លូវការនៅឡើយ។

ក្រឡែកមកមើលទីផ្សារប្រទេសអូស្រា្ដលី ប្រជាជនចូលចិត្តរថយន្តភីកអាប់ (trucks) និងរថយន្ត SUV ។ ទិន្នន័យពីសភាពាណិជ្ជកម្មសហព័ន្ធឧស្សាហកម្មយានយន្តបានបង្ហាញថា រថយន្តលក់ដាច់បំផុតនៅក្នុងខែឧសភា គឺ Toyota Hilux និង Ford Ranger ។ រថយន្ត SUV ប្រភេទ body-on-frame ក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ដូចជា Toyota Land Cruiser, Toyota Prado និង Ford Everest គឺជារថយន្តលក់ដាច់បំផុតទាំង ១០នៅកាលពីខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម