ព័ត៌មានលម្អិតអំពីតម្លៃពេញលេញសម្រាប់ភីកអាប់អគ្គិសនី F-150 Lighting ឆ្នាំ ២០២២ បានធ្វើការលេចធ្លាយតាមរយៈការស្ទង់មតិតាមប្រព័ន្ធ Internet ដែលក្រុមហ៊ុន Ford បានផ្ញើទៅកាន់អតិថិជនខ្លួន។
តាមរយ:ដែលបានផ្ញើរទៅកាន់អតិថិជននោះ បង្ហាញថា F-150 Lighting ម៉ូឌែល Entry-Level មានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ឬ ៣២ ៥៧៤ បន្ទាប់ពីគណនាប្រាក់លើទឹកចិត្តរបស់រដ្ឋ។ ចំនែកម៉ូឌែល XLT មានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ បន្ទាប់ពីកាត់ប្រាក់ជំនួយរួចរាល់។ វាបានបំពាក់បន្ថែមជាមួយប៉ាណាដែកខាងមុខ, កាងពណ៌ដូចតួរខ្លួន, កាំម៉េរា ៣៦០ដឺក្រេ, កៅអីអាចបញ្ជាបាន ៨ទិសដៅ, ឈ្នាន់អាចបញ្ជាបានតាមប្រព័ន្ធអេឡិចត្រូនិច, ចង្កឹះស្រោបស្បែក, កញ្ចាក់ខណ្ឌផ្នែកក្រោយ, កញ្ចក់សងខាងមានមុខងារកម្តៅ និង Keyless entry Keypad។
បន្ថែមពីនេះ សម្រាប់ ម៉ូឌែល XLT + Premium Package មានតម្លៃចាប់ពី ៥៦ ៧៧៤ដុល្លារ ដែលភ្ជាប់មកជាមួយ Adaptive Cruise Control, រន្ធសាកថ្មទំហំ ៩,៦វ៉ាត់ មានកម្លាំង ២៤០វ៉ុល, ថាសកង់ប្រភេទកាបូន ទំហំ ២០អ៊ីញ, ដៃចង្កូតមានមុខងារកម្តៅ និងកៅអីខាងមុខបញ្ជាបាន ១០ទិសដៅ។
F-150 Lighting Lariat មានតម្លៃចាប់ពី ៦៧ ៤៧៤ដុល្លារ បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១៥អ៊ីញ, រន្ធសាកឥតខ្សែ, កៅអីខាងមុខមានមុខងារក្តៅ និងត្រជាក់ និងបំពាក់ជាមួយបរិក្ខាទំនើបបន្ថែមផ្នែកខាងក្នុង។ ហើយអតិថិជនក៏អាចបូកបន្ថែមជាមួយ Premium Package តម្លៃ ១២ ០០០បន្ថែមទៀតផងដែរ ដែលក្នុងនោះមាន BlueCruise hands-free highway driving, Towing technology, ដំបូល Moonroof និងរន្ធសាកថ្មទំហំ ៨០អំពែ។
ចំនែកម៉ូឌែលកប់បំផុត Platinum មានតម្លៃចាប់ពី ៨៩ ៨៧៤ដុល្លារ បំពាក់មកជាមួយថាសកង់ទំហំ ២២អ៊ីញ, កៅអីស្បែកប្រភេទប្រណិត, ឧបករណ៍តន្ត្រី B&O, Console ស្រោបដោយស្បែកប្រណិត, Max Tow Package និងរបាការពារតួររថយន្តខាងក្រោម៕