បែកធ្លាយតម្លៃឡាន ដែលជាគូប្រជែង Toyota Camry ថ្មី

កាលពីខែមុន រថយន្ត Kia K5 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃខ្លាំងជាងមុន, ការឌីហ្សាញកាចជាងមុន, ប្រើប៉ុងពីរ ហើយប្រើឈ្មោះថ្មីផងដែរ (ឈ្មោះចាស់ Kia Optima)។

ថ្វីបើតម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញជាផ្លូវការ ប៉ុន្តែគេហទំព័រ The Korean Car Blog ទទួលបានព័ត៌មានថា Kia K5 ឆ្នាំ២០២១ ថ្មីនេះនឹងមានតម្លៃចាប់ពី ២៣ ៤៩០ដុល្លារ សម្រាប់ម៉ូដែល LX។ K5 LX ប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់មក K5 LXS មានតម្លៃចាប់ពី ២៤ ៤៩០ដុល្លារ, K5 GT-Line ចាប់ពី ២៥ ៣៩០ដុល្លារ, K5 EX ចាប់ពី ២៧ ៩៩០ដុល្លារ និង K5 GT ចាប់ពី ៣០ ៤៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ម៉ូដែល GT នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩០សេះ ហើយប្រើប្រអប់លេខអូតុ ៨វគ្គ ប្រភេទ dual-clutch។

ដោយឡែក កាប៊ីនខាងក្នុងរបស់វាបំពាក់ទៅដោយបច្ចេកវិទ្យាជំនាន់ថ្មី ដោយក្នុងនោះរួមមានទាំង មុខងារ Apple CarPlay និង Android Auto ឥតប្រើខ្សែ, អេក្រង់ Touchscreen ទំហំដល់ ១០,២៥អ៊ីញ ជាមួយមុខងារបង្ហាញចរាចរណ៍នៅពេលជាក់ស្តែង ក៏ដូចជាមុខងារសាកថ្មទូរសព្ទឥតខ្សែ ជាដើម។

បើនិយាយពីមុខងារសុវត្ថិភាពវិញ មានដូចជា Forward Collision-Avoidance Assist និង Lane Following Assist មកស្តង់ដារ ខណៈមុខងារ Rear Cross-Traffic Collision-Avoidance Assist, Navigation Based Smart Cruise Control-Curve និង Highway Driving Assist គឺជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម